តម្លៃ.net សូមស្វាគមន៍!

ផ្សាររាត្រីភ្នំពេញជា តំបន់ទេសចរណ៍ពេលរាត្រីនៅដ៏ល្អដែលទទូលបានប្រជាប្រិយភាពខ្ពស់ ទាំងក្នុងនិងក្រៅស្រុក

ផ្សាររាត្រីមានតូបលក់ទំនិញតាំងឡើងជាតង់តូចៗល្មម របៀបដាក់តាំងលក់មានសភាពខុសពីផ្សារ ធម្មតា។​ទាំងទីតាំទាំងរបៀបរបបដាក់តាំងលក់ទាំងបរិយាកាសនាពេលរាត្រីនាំអោយមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់យុវវ័យ។

ផ្សាររាត្រីស្ថិតនៅខាងមុខផ្សារចាស់ក្បែរមាត់ទន្លេចតុមុខរវាងផ្លូវលេខ១០៦និង១០៨។ ផ្សារនេះចាប់ បើកនៅម៉ោង៥កន្លះល្ងាចដល់ម៉ោង១១កន្លះយប់ប៉ុន្តែក្នុងករណីមានភ្លៀងធ្លាក់មិនបើកទេ។ ផ្សាររាត្រីមានតូបលក់ទំនិញបែបជាឈើចំលាក់ របស់របរបែបខ្មែរបុរាណនិងសម័យ​ អាហារ និងការប្រគុំតន្រ្តី ព្រមទាំងរបាំផងដែរ។ ទីកន្លែងអង្គុយសំរាបបរិភោគអាហារមានដាក់ជាតុអង្គុយនិង កន្ទេលជាដើម។​ ភ្ញៀវគ្រាន់តែចំណាយ២ដុល្លា៥កាក់ នឹងអាចរាំរបាំជាមួយអ្នកសំដែងបាន។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 54
  • ម្សិលមិញ 741
  • ចំនួនសរុប 293809
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ