តម្លៃ.net សូមស្វាគមន៍!

ខ្មែរមិនត្រឹមមានកោះសង្សាទេថែមទាំងមានចំការស្នេហ៍ក្បែរក្រុងភ្នំពេញទៀត

ចំការស្នេហ៍ត្រូវបានអភិវឌ្ឈន៍កែច្នៃទៅជាតំបន់ទេសចរណ៍ដែលល្បីខាងចញ្ចឹមដង្កូវនាង ធ្វើសូត្រ សួនកម្សាន្ត។

ចំការស្នេហ៍បើកអោយចូលទស្សនាចាប់ពីម៉ោង: ៧ព្រឹក ដល់ ម៉ោង ៥ល្ងាច។

សំបុត្រចូលទស្សនា:

សំរាប់ភ្ញៀវទេសចរបរទេស ១ដុល្លា

សំរាប់ភ្ញៀវទេសចរក្នុងស្រុក ២០០០រៀល

មធ្យោបាយធ្វើដំណើរកម្សាន្តក្នុងចំការ: ម៉ូតូកង់បី

អាហារមានដាក់លក់ចាប់ពី៥ដុល្លាឡើងទៅ។

​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦ប្រហែលជា​៦​គី​ទ្បូ​ម៉ែត្រ រួច​បត់​ចូល​តាមផ្លូវ​ជួរ​មាត់ទន្លេ ហើយ​ឆ្លងតាម​កំពង់ចម្លង​ព្រែកលៀប​​កោះដាច់​​ទៅដល់​តំបន់​រមណី​ដ្ឋា​ន​មួយដែល​ស្ថិតនៅ​កោះ​ឱ​កញ្ញា​តីដែល​ទើបនឹង​បង្កើត​ថ្មីស្ថិតនៅ​ក្នុងភូមិ​កោះ​តូច ឃុំ​កោះឧកញ្ញាតី ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល នៅជាប់រមណីយដ្ឋានកោះដាច់។ រមណីយដ្ឋាននោះគឺ ចំការស្នេហ៍ ឬsilk island។ ម្ចាស់រមណីយដ្ឋាននេះជាអ្នកស្រុកកើតនៅទីនោះឈ្មោះ រិន ណារ៉ាន់។ ចំការនេះចាប់ដំណើរការបើកអោយភ្ញៀវចូលទស្សនាចាប់ពីឆ្នាំ២០១៣ខែកញ្ញាមក។ រមណីយដ្ឋាន​ចំការស្នេហ៍សំបូរទៅដោយភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសភាគច្រើនជាភ្ញៀវអន្តរជាតិដោយសារចំការនេះមានទីតាំងនៅជិតរាធានីភ្នំពេញនិងមានទេសភាពស្រស់ស្អាត។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេគឺការចិញ្ចឹមដង្កូវនាងយកសូត្រនៅទីនោះ។ រមណីយដ្ឋាននេះមានការចិញ្ចឹមសូត្រ តម្បាញសូត្រ ផ្ទះបុរាណ ផ្ទះជនជាតិ ចំការស្វាយ និងសួនឧទ្យាន សួនបន្លែ។ ជាពិសេសនៅថ្ងៃចុងសប្តាហ៍មានកម្មវិធីសំរាប់ភ្ញៀវដែលជិះទូកមកកម្សាន្តដោយការដើរលេងតាមភូមិ ជិះម៉ូតូកង់បី និងការកម្សាន្តតាមចំការ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 255
  • ម្សិលមិញ 362
  • ចំនួនសរុប 317140
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ