តម្លៃ.net សូមស្វាគមន៍!

កៀនស្វាយក្រៅកាន់តែពេញនិយមជាងមុន

អ្នកទេសចរគ្រាន់តែចំណាយពេលប្រហែល៣០នាទីពីរាជធានីភ្នំពេញទៅលំហែអារម្មណ៍នៅរមណីយដ្ឋានកៀនស្វាយ។ នៅទីនោះមានខ្ទមតូចៗសង់ឡើងលើច្រាំងទន្លេសំរាប់ភ្ញៀវអង្គុយគយគន់ទេសភាពមាត់ទឹក រីករាយជាមួយអាហារបែបអ្នកទន្លេដូចជាកង្កែបបោក មាន់អាំង មាន់ដុត ខ្ចងខ្ចៅស្ងោរ និងផ្លែឈើជាច្រើនទៀត។

អ្នកទេសចរអាចទៅលេងទីនោះតាំងពីព្រឹករហូតដល់រសៀល ប៉ុន្តែពេលដែលមានមនុស្សច្រើនជាងគេគឺពេលរសៀល។

រមណីយដ្ឋានកៀនស្វាយក្រៅស្ថិតនៅស្រុកកៀនស្វាយចម្ងាយ១៩គីឡូម៉ែតពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ឆ្លងកាត់ស្ពានព្រះមុនីវង្ស នៅមិនឆ្ងាយពីច្បារអំពៅមានវត្ត​កៀនស្វាយក្រៅហើយនៅក្បែរនោះជាទីតាំងនៃរមណីយដ្ឋាន។ រមណីយដ្ឋាននេះជាទីពេញនិយមរបស់យុវសិស្ស យុវវ័យជាក្រុម អ្នកដែលមានសង្សា គ្រួសារនិងភៀវបរទេស។ នៅថ្ងៃឈប់សំរាប់កៀនស្វាយក្រៅពោរពេញដោយភៀវទេសចរកកកុញ​ ដោយសារទីនេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញ មានទឹកទន្លេ មានកន្លងអង្គុយលេងដ៏សែបរ៉ូមែនទិច មានអារហារតាមបែបស្រុកស្រែ។ អ្នកទេសចរអាចកំសាន្តជាមួយខ្យល់អាកាសដ៏សែនត្រជាក់ពីមាត់ទន្លេ រីករាយជាមួយអាហារតាមបែបអ្នកទន្លេ អង្គុយក្នុងខ្ទមតូចៗលើមាត់ទឹកសង់ពីស្បូវ ជាពិសេសនៅរដូវស្វាយ ទីនេះជាទីដែលសំបូរផ្លែស្វាយ។ រមណីយដ្ឋានមួយនេះ កាលពីមុនក្នុងកំឡុងឆ្នាំ១៩៩៩មានតែយុវសិស្ស​ និងអ្នកដែលមានគូរមកចូលចិត្តមកលំហែ តែពេលនេះគឺអ្នកទេសចរក៏ចូលចិត្តមក លំហែរដែរ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 149
  • ម្សិលមិញ 198
  • ចំនួនសរុប 270154
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ