តម្លៃ.net សូមស្វាគមន៍!

ឆ្នេរ​កោះ​ប៉ែនក្លាយជារមណីយដ្ឋានដ៏ល្បីប្រចាំក្រុងកំពង់ចាម

ឆ្នេរ​កោះ​ប៉ែនត្រូវបាន​ចាត់ទុក​ថា​ជា​កន្លែងកម្សាន្ត និង​ជា​ឆ្នេរ​មួយ​ដែល​គេ​ពេញនិយម​នៅ​ក្នុង​ខេត្ត​កំពង់ចាម​។ សម្រស់ឆ្នេរខ្សាច់ដ៏ទន់ល្មើយ ទឹកទន្លេត្រជាក់ ខ្យល់អាការបរិសុទ្ធ និង ទិដ្ឋភាពស្ពានឬស្សីដ៏វែងតភ្ជាប់ពីកោះញុំាងអោយឆ្នេររមួយនេះមានការទាក់ទាញគួរអោយចង់គយគន់យ៉ាងខ្លាំង។ អ្នកទេសចរអាចទៅថតលេងកម្សាន្ត ហែលទឹកលេង និងគយគន់ព្រះអាទិត្យលិចដ៏ស្រស់ស្អាត។ 

ស្ពានឬស្សីត្រូវបានកំណត់អោយបង់លុយសំរាប់អ្នកបើកយាន្តយន្ត ហើយរថយន្តដែលមានទំងន់លើសពី១តោនហាមឆ្លងកាត់។

ឆ្នេរនេះអាចកម្សាន្តបានតែក្នុងរដូវប្រាំងតែប៉ុណ្ណោះ។

ឆ្នេរ​កោះ​ប៉ែន​មាន​ទីតាំង​នៅ​ពាក់កណ្តាល​ផ្លូវ​ពី​កំពង់ចាម​ទៅ​ស្រុក​កំពង់សៀម​ ស្ថិតនៅ​ចម្ងាយ ប្រហែល ២គីឡូម៉ែត្រពី​ទី​រួម​ខេត្តកំពង់ចាម​។ ស្ពាន​ឫស្សី​ដ៏​វែង​បំផុត​មួយ​សណ្ដូក​ខ្លួន​កាត់​ទន្លេ​មេគង្គ។ ស្ពាន​ឫស្សី​នេះ​សម្រាប់​ចម្លង​ប្រជាជន​ពី​កោះ​ប៉ែន​មក​ទី​រួម​ខេត្ត​កំពង់​ចាម។ នៅ​ខាង​ក្បាល​កោះ​មាន​វាល​ខ្សាច់​ដ៏​ធំ​មួយ។ ឆ្នេរជារមណីយដ្ឋានពេញនិយមចាប់តាំងពីមានការសាងសង់ស្ពានឬស្សីមក។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 48
  • ម្សិលមិញ 741
  • ចំនួនសរុប 293803
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ