តម្លៃ.net សូមស្វាគមន៍!

ប្រាសាទភ្នំនៅក្បែរក្រុងភ្នំពេញដែលជារមណីយដ្ឋានធម្មជាតិនិងអក្សរសាស្រ្តប្រវត្តិសាស្រ្តនោះគឺភ្នំហាន់ជ័យ

ភ្នំហាន់ជ័យមានប្រាសាទហាន់ជ័យខាងជើងនិងខាងត្បូង ប្រាសាទឥដ្ឋ និងប្រាសាទអណ្តូងប្រេង ព្រមទាំងប្រាសាទដទៃទៀតតែត្រូវខូចខាតអស់មួយចំនួនធំ។ នៅក្លោងទ្វារប្រាសាទហាន់ជ័យមានសិលាចារឹកដែលអាចអោយយើងដឹងពីប្រវត្តនិងរជ្ជកាលនៃប្រាសាទ។ ខ្លឹមសារ​នៃ​សិលា​ចារិក នៅ​ប្រាសាទ​ហាន់ជ័យ​នេះ ត្រូវបាន​បកប្រែ​កាលពីដើម ស​.​វ​ទី ២០ ដែល​រៀបរាប់​ពី​ព្រិត្តិការណ៍ក្នុង​រដ្ឋ​កាល​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី។

ប្រាសាទភ្នំហាន់ជ័យជារមណីយដ្ឋានទេសចរធម្មជាតិដោយប្រាសាទនេះនៅលើភ្នំ មានព្រៃប្រឹក្សាដុះជុំជិត និងក៏ជាទេសចរណ៍ប្រវត្តិសាស្រ្តអំណោយផលដល់អ្នកស្រាវជ្រាវអក្សរសាស្ត្រប្រវត្តិសាស្រ្តដ៏ល្អ។

រមណីយដ្ឋាននេះបើកទទួលភ្ញៀវតាំងពីព្រឹកដល់រសៀល។ គេចូលចិត្តទៅលេងទីនោះនៅថ្ងៃឈប់សំរាក់និងបុណ្យទាន។

ប្រាសាទហាន់ជ័យស្ថិតនៅលើភ្នំហាន់ជ័យឬភ្នំជ័យគីរី។ ភ្នំហាន់ជ័យមានកំពស់ ៦៣ម៉ែត្រមានកាំជណ្តើរស្អាតល្អ ចំនួន ២៩៥កាំ។ នៅលើភ្នំនេះមានព្រះវិហារ និងក្រុមប្រាសាទហាន់ជ័យ ដែលត្រូវបានកសាងឡើង នៅលើកូនភ្នំហាន់ជ័យនេះតែមួយ តែមានកាលបរិច្ឆេទផ្សេងៗគ្នា។ ក្នុងចំណោមប្រាសាទឥដ្ឋនិងថ្ម ជាច្រើនដែលមិនអាចកំណត់ចំនួនឲ្យប្រាកដ គឺមានតែប្រាសាទ៣ដែលនៅរក្សារូបរាងបានល្អ។ ក្រៅពីនេះគេឃើញមាននៅសល់តែតួ និងគ្រឹះឥដ្ឋ នៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ។ ភ្នំហាន់ជ័យទីតាំងនៅខាងកើតនៃខេត្តកំពង់ចាមប៉ែកខាងជើងទន្លេមេគង្គក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ១៨គីឡូម៉ែត តាមផ្លូវទឹក និង២០គីឡូម៉ែតពីទីរួមខេត្តកំពង់ចាម។ ​ប្រាសាទភ្នំហាន់ជ័យចែកជាហាន់ជ័យខាងជើងនិងខាងត្បូង។ ប្រាសាទភ្នំហាន់ជ័យខាងជើងមានប្រាង្គ២ ប្រាង្គទី១ឈ្មោះថាប្រាសាទគុក​ព្រះ​ធាតុឬប្រាសាទនាងខ្មៅ​ បែរមុខ​ទៅ​ទិស​ខាងកើត មានសណ្ឋានស្រដៀងនឹងប្រាសាទអាស្រម​មហា​ឥសី។ ប្រាសាទនេះរាងការេ​ហើយ​សាងសង់ឡើងពីថ្មពពុះ​ពណ៌​ប្រផេះ មាន​ទំហំ ៧ ម៉ែត្រ ហើយជ្រុងនី​មួយៗ​ប្រវែង ៤.៥ ម៉ែត្រ និង​កំពស់ ៥ ម៉ែត្រ ។ ​ថ្ងៃ ២៨ ខែ​សីហា ឆ្នាំ ២០០៧ ​រូបចម្លាក់​ព្រះ​គោ​ន​ន្ទិះ​មួយ​អម​ទ្វារ​ប្រាសាទត្រូវបានគេជីករកឃើញហើយត្រូវបាន​យក​ទៅ​តម្កល់​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​កំពង់ចាម ។​ គោ​ន​ន្ទិន​នេះ ដែល​ជា​យានជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មាន​មហិទ្ធឫទ្ធិក្នុង​ជំនឿ​ខ្មែរ​បុរាណ​នោះ មាន​បណ្តោយ ៩១ ស​ង់ទីម៉ែត្រ កំពស់ ៤ ស​ង់ទីម៉ែត្រ និង​ទទឹង ២៧ ស​ង់ទីម៉ែត្រ ។​​ ប្រាង្គទី២នៅឃ្លាតមិនឆ្ងាយពីប្រាង្គទីា១បែរមុខទៅទិសខាងកើតធ្វើពីថ្មភក់ជាទីសំរាប់ភាវនាធម៌។ ក្លោងទ្វារ​ខាងកើតនៃប្រាសាទគឺជា​ក្លោងទ្វារ​តែមួយគត់​ចូលទៅក្នុង​ប្រាសាទ​ដ៏​តូច​នេះ ដែល​លំអ​ដោយ​សសរ​ពេជ្រ​ទាំងមូលនៅ​ទាំងសងខាង​ទ្ររក្បាច់​ផ្តែរ​មួយ​ស្ថិតនៅ​ពី​លើ។ ក្បាច់​ផ្តែរ​នេះ​តំណាង​ឲ្យ​ទេវកថា​បែប​ព្រហ្មណ៍​និយម​គឺ​ការប​ង្កើ​ត​លោក ។ នៅទីនេះ​ក្បាច់​ផ្តែរ​តុបតែង​ដោយ​មេដាយ​ជា​ក្បាច់​ផ្កា​នៅ​កណ្តាល​អម​ដោយ​ ព្រះ​វិស្ណុ ផ្ទុំ​លើ​នាគ​ទាំងសងខាង។ បច្ចុប្បន្នសរសរពេជ្រដែលដាំត្បូងពេជ្រត្រូវបាត់បង់ពេជ្រអស់ហើយ។ ចំណែកប្រាសាទហាន់ជ័យខាងត្បូងឬហៅថា​ប្រាសាទ​គុក​ខាងត្បូង​ធ្វើ​អំពី​ឥដ្ឋ​ហើយ​ មាន​កំពស់​ប្រមាណ​ជា ១៥ ម៉ែត្រ។ ស៊ុមក្លោងទ្វា​រទាំង​ពីរ​នៅ​ប្រាសាទហៅ​ប្រាសាទ​សិលា​ខាងត្បូង​មាន​ចារិក ជា​ភាសាសំស្ក្រឹត ។ នៅខាងត្បូងវត្តមានគំនរ​ឥដ្ឋ​មួយ​ដែល​បង្ហាញ​បញ្ជាក់​នូវ​ទីតាំង​នៃ​ប្រាសាទឥដ្ឋ​ចាស់​មួយ​ដែល​រលំ​បាត់ទៅហើយ ក៏​ប៉ុន្តែ​បាន​បន្សល់​សសរ​ពេជ្រ​មួយនា​សម័យ​បុរេ​អង្គរដ៏​ល្អ​ស្អាត ។​ នៅ​ជ្រុង​ខាងកើត​ឆៀង​ខាងជើង​នៃវត្តមាន​ប្រាសាទ​ឥដ្ឋ​មួយទៀត​ដែល​បាក់បែក ខ្ទេចខ្ទាំ​នៅសល់តែ​គ្រឹះ​ប្រាសាទ​និង​ចំ​កណ្តាល អណ្តូង​មួយ​ដែល​អ្នក​ជឿថា​អណ្តូង​ព្រេង​បុរាណសម្រាប់​ប្រើប្រាស់ក្នុង​ពិធី​កម្មសាសនា​ព្រា​ហ្ម​ហ៍កាលពីបុរាណ។​​

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 51
  • ម្សិលមិញ 741
  • ចំនួនសរុប 293806
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ