តម្លៃ.net សូមស្វាគមន៍!

កំណើតប្រុសដណ្តឹងស្រីនៅទឹកដីក្រុងកំពង់ចាមក្លាយជារមណីយដ្ឋានដ៏ទាក់ទាញមួយ

ទំនៀមទំលាប់ស្រីដណ្តឹងប្រុសត្រូវបានផ្លាស់ប្តូរបន្ទាប់ពីមានកំណើតភ្នំប្រុសភ្នំស្រីបើយោងតាមរឿងព្រេងនិទាន។ ភ្នំប្រុសភ្នំស្រីមានទេសភាពស្រស់ស្អាតមានប្រាសាទភ្នំប្រុសនិងវត្តតាមបែបព្រះពុទ្ធសាសនា។ នៅលើកំពូលភ្នំអ្នកទេសចរអាចផ្តិតយករូបភាពដ៏ស្រស់បំព្រងនៃព្រៃប្រឹក្សា ប្រាសាទប៉ុន្តែមុននឹងទៅដល់គេត្រូវចំណាយពេលហាត់កីឡាជាមួយនឹងកាំណើ្តរដើម្បីឡើងទៅដល់កំពូលភ្នំ។

ភ្នំប្រុសភ្នំស្រីស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្ត និងចម្ងាយ ១១៤គីឡូម៉ែត្រពីក្រុងភ្នំពេញ។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុសដែលសង់ឡើងស្អាតជាប្រាសាទពណ៌ក្រហម។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ។ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ ភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំប្រុសដែលកើតចេញពីការប្រកួតគ្នាដើម្បីពិធីចូល ស្តីដណ្តឹងកូនចៅបើយោងទៅតាមរឿងតំណាលនិទានតៗគ្នា។

កាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្តេចស្រីសោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់រៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណីដោយអោយខាងនារីចូលស្តីបុរស។ បើនារីមានរូបសម្បត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយទើបពួកស្រីៗប្រជុំគ្នាដើម្បីរកវិធីកែប្រែទំនៀមទំលាប់នោះចោល ដោយរកមធ្យោបាយទៅបបួលពួកបុរសៗភ្នាល់គ្នាលើកដីពូនធ្វើជាភ្នំ។ បើខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តីដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នាគឺភាគីខាងនារីមានប្រាជ្ញាធ្វើអោយបុរសស្មានថាមេឃភ្លឺក៏ឈប់ពូនដី ចំណែកស្រីៗខិតខំពូនរហូតដល់ថ្ងៃរះពិតហើយទទួលបានជ័យជំនះទើបខាងបុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង។

ភ្នំប្រុសជាភ្នំមួយដែលមានរាងទួល និងមានកំពស់៣០ម៉ែត្រ ហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំ។ នៅលើភ្នំនេះមានប្រាសាទខ្ពស់មួយ ដែលមានកំពូលប្រាំ យកគំរូតាមប្រាសាទបន្ទាយស្រី។ ប្រាសាទនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នាជាមួយប្រាសាទចាស់សង់នៅសម័យសង្គមរាស្រ្តនិយមដែលមានកំពូលពីរ ។ នៅក្រោមព្រះវិហារមានគំនរចេតិយ៍មួយដ៏ធំដែលមានកំពស់ប្រមាណ ១៥ម៉ែត្រ ដែលបានកសាងដោយព្រះគ្រូចៅអធិការទី១ ព្រះនាម កែវ សូរ។ ចំនែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃ។ ភ្នំស្រីជាប្រភេទភ្នំដែលមានកំពស់ខ្ពស់ ហើយមានជណ្តើរ ៣០៨កាំ។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម និងឃើញមានសល់ព្រះវិហារបាក់បែក ដែលពុំទាន់ជួសជុលនៅឡើយ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 49
  • ម្សិលមិញ 198
  • ចំនួនសរុប 270054
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ