តម្លៃ.net សូមស្វាគមន៍!

រមណីយដ្ឋានទឹកឆាក្នុងក្រុងកំពង់ចាមត្រូវបានអភិវឌ្ឈន៍កាន់តែល្អជាងមុននិងប្រែឈ្មោះថ្មីធ្វើអោយភ្ញៀវទេសចរកើនឡើងដូចទឹកបាក់ទំនប់

រមណីយដ្ឋានទឹកឆាសម្បូរដោយអ្នកទេសចរក្នុងស្រុកចូលចិត្តទៅលេងកម្សាន្តនៅរដូវបុណ្យទាននិង ថ្ងៃឈប់សំរាក។ នៅទីនោះមានទឹកដែលមានជម្រៅមិនសូវជ្រៅដែលជាសុវត្ថិភាពដល់អ្នកទេសចរ។

*តម្លៃចូលកម្សាន្ត: ម៉ូតូមួយគ្រឿងតម្លៃ១០០០រៀលផ្ញើរម៉ូតូមួយគ្រឿង១០០០រៀល

ថយន្តមួយគ្រឿងតម្លៃ៤០០០រៀលផ្ញើរថយន្តមួយគ្រឿង៤០០០រៀល

រមណីយដ្ឋានទឹកឆាស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាមដែលមានចម្ងាយ៤២គីឡូម៉ែត្រពីក្រុងកំពង់ចាម និងពីផ្សារព្រៃទទឹងបត់ស្តាំចម្ងាយ១៤គីឡូម៉ែត្រដល់ស្ពានអ្នកតាស្នឹងបត់ស្តាំចម្ងាយ៣គីឡូម៉ែត្រ។ រមណីយដ្ឋានទឹកឆាត្រូវបានគេហៅថាក្បាលទឹកដោយសារទីនោះជាប្រភពទឹកដែលផុសចេញពីដី។ ហើយនៅក្បែរៗនោះមានព្រែកតូចៗជាច្រើនហូរចាក់ព្រែកកំពង់សារនិងព្រែកដទៃទៀត។ ក្បាលទឹកនេះមានមាត្រដ្ឋាន២០០ទៅ៣០០ម៉ែត្រនិងមានទឹកហូរគ្រប់រដូវ។ នៅទីនោះមានទីប្រជុំក្បាលទឹក៣ហូរចូលជាខ្សែរទឹកមួយដែលមានកម្លាំងទឹកខ្លាំងនិងជម្រៅកន្លះម៉ែត្រ។ រមណីយដ្ឋាននេះត្រូវបានអភិរក្ស សំអាត និងសណ្តាប់ធ្នាប់ល្អជាងពេលមុនដែលទាក់ទាញភ្ញៀវទេសចរអោយទៅលេងកាន់តែច្រើនជាងមុន។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 249
  • ម្សិលមិញ 362
  • ចំនួនសរុប 317134
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ