តម្លៃ.net សូមស្វាគមន៍!

រតនសម្បិត្តនៃប្រាសាទរបស់ខ្មែរមាននៅតំបន់ប្រាសាទ​ព្រះ​ធាតុទឹកឆា

ប្រាសាទ​ព្រះ​ធាតុទឹកឆាស្ថិតនៅតំបន់ទឹកឆានៃក្រុងកំពង់ចាម។ នៅទីនោះមានប្រាសាទជាច្រើនដែលជាគុណប្រយោជន៍ដល់អ្នកទេសចរបានស្គាល់និងដឹងលឺនៃភាពអស្ចារ្យនៃសម័យបុរាណរបស់ខ្មែរ មិនតែប៉ុណ្ណោះអ្នកទេសចរអាចទៅលេងទឹកឆាដែលនៅមិនឆាយពីប្រាសាទ។ ភាពសម្បូរបែបនៃប្រាសាទចំលាក់ ព្រៃប្រឹក្សា និងទឹកធ្លាក់ដែលជាសម្រស់ដ៏ទាក់ទាញបំផុតរបស់តំបន់ព្រះធាតុទឹកឆា។

ប្រាសាទ​ព្រះ​ធាតុទឹកឆា គឺជា​កន្លែង​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ខេត្ត​កំពង់ចាម មានទីតាំងស្ថិតនៅក្នុងភូមិទឹកឆា ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ ចាម មានចម្ងាយ ១៣០ គីឡូម៉ែត្រ ទិសឥសាននៃរាជធានីភ្នំពេញ។ ចេញពីភ្នំពេញកាត់តាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រូចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀតនឹងទៅដល់ប្រាសាទព្រះធាតុទឹកឆា។

អ្នកទេសចរ​មក​ពី​ទូទាំង​ពិភពលោក ចូល​ចិត្ត​ទៅ​ទស្សនាប្រាសាទ​វត្ត​ព្រះ​ធាតុទឹកឆា។ បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅ ថាគុកតូច ឬ បុសព្រះនន់ ឬប្រាសាទស្រីនិងទី២ គុកធំឬប្រាសាទប្រុស។ ប្រាសាទគុកធំនៅខាងត្បូងនិងប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នា ៤០០ម៉ែត្រ ហើយ ប្រាសាទទាំង ពីរនេះស្ថិតនៅក្បែរបឹងទឹកឆា។ ប្រាសាទនេះមានគោបុរៈពីរជាឃ្លាំងទ្វារធំសម្រាប់ចូលទៅកាន់ប្រាសាទ គឺខ្លោងទ្វារខាងកើតនិងខ្លោងទ្វារខាងលិច។ នៅចំកណ្តាលបរិវេណប្រាសាទមានប្រាសាទឥដ្ឋមួយមានរាងជាការ៉េដោយប្រាសាទ នេះនៅមានសល់ផ្តែរទ្វារ ដែលជាផ្តែរសម័យអង្គរ និងសសរពេជ្រពីរសម័យមុនអង្គរ ហើយនៅពីខាងក្នុងប្រាសាទមានព្រះពុទ្ធរូប ចូលនិព្វានមួយអង្គធ្វើពីថ្មភក់ ។ នៅពីខាងមុខប្រាសាទឥដ្ឋនោះគេឃើញមានបំណែកទម្រលិង្គជាច្រើនបំណែកដែលទើបតែត្រូវបាន គេវាយបំបែកចោល ។ ក្រៅពីនោះនៅមានសំណល់ជារាងបន្ទប់តូចៗធ្វើពីថ្មបាយក្រៀមដែលមានសភាពខ្វះខាតយ៉ាងធ្ងន់ធ្ងរ ។ ប្រាសាទភាគច្រើននៅតំបន់ព្រះធាតុទឹកឆាភាគច្រើនកសាងក្នុង រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១នៃគ.ស តែក៏មានប្រាសាទខ្លះកសាងសម័យមុនអង្គរផងដែរ។

ភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាប្រាសាទព្រះធាតុទឹកឆានិងប្រាសាទផ្សេងៗព្រមទាំងទឹកឆាដែលជាក្បាលទឹកដ៏ធំមួយមានទឹកហូរគ្រប់រដូវកាល។ ទេសភាពនិងភាពសម្បូរបែបទាំងនេះធ្វើអោយក្រុងកំពង់ចាមសម្បូរដោយអ្នកទេសចរមិនឈប់ឈរស្ទើររាល់ថ្ងៃ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 112
  • ម្សិលមិញ 741
  • ចំនួនសរុប 293867
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ