តម្លៃ.net សូមស្វាគមន៍!

ប្រាសាទ​ព្រៃនគរ​ក្នុង​ក្រៅកាន់តែគួរអោយចាប់អារម្មណ៍

ប្រាសាទ​ព្រៃនគរ​ក្នុង​ក្រៅ គឺជា​កន្លែង​ដែល​អ្នកទេសចរ​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​នៅក្នុង​ខេត្ត​កំពង់ចាម​។

ប្រាសាទនេះ​មាន​ទីតាំង​នៅ​ទិស​អាគ្នេយ៍​នៃ​ខេត្ត​ត្បូងឃ្មុំ​មាន​ទីតាំង​នៅ​ភូមិ​ព្រៃនគរ ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​មាន​ចម្ងាយ​ផ្លូវ​៤៩​គីឡូម៉ែត្រ​គិតពី​ស្ពាន​គី​ហ្សូ​ណា និង​មាន​ចម្ងាយ​២២​គីឡូម៉ែត្រ​ពី​ផ្សារ​សួង​តាម​ផ្លូវជាតិ​លេខ​៧​រួច​បត់​ស្តាំ​ចូល​តាម​ផ្លូវលំ​ត្រង់​ម្តុំ​ភូមិ​ចារ​។​ នៅទីនោះជារមណីយដ្ឋានហ្លួងព្រះស្តេចកន។

ប្រាសាទ​ព្រៃនគរ​ក្នុង​ក្រៅ ខេត្ត​កំពង់ចាម​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ២,៥០០​ម​២ និង​ត្រូវបាន​ធ្វើឡើង​ពី​ទំនប់ ឬ កំផែង​ព័ទ្ធជុំវិញ កោះអណ្តែត​ឬ​កោះ​ប្រាក់ ត្រពាំង​ព្រៃ​ធាតុ ប្រាសាទព្រះធាតុ និង​ប្រាសាទធំ​។ ទំនប់ ឬ​កំផែង​ព័ទ្ធជុំវិញ ត្រូវ បាន​ដាក់​នៅ​ជុំវិញ​ទីក្រុង​ព្រៃនគរ​ក្នុង​ក្រៅ​។ វា​មាន​ព្រំប្រទល់ ធ្វើ​ពី​ឬ​ស្សី ដែល​ធ្វើឲ្យ​ងាយស្រួល​ចូល​ទៅ​កាន់​។ ស្រះ​ទឹម​ឬ​កោះអណ្តែត មាន​ទីតាំង​នៅ​ប៉ែក​ខាងជើង​នៃ​ភូមិ​នោះ និង​មាន​បណ្តោយ​ប្រហែល ៣០​ម៉ែត្រ និង​ទទឹង​២០​ម៉ែត្រ​។ ប្រាសាទ​ធំ​ដែល​មាន​ទីតាំង​នៅ​លើ​ទួល​ខឿន​ខ្ពស់​នោះ មាន​ប្រាសាទ​៣ ធ្វើ​ពី​ឥដ្ឋ​តាន់​។ ប្រាសាទព្រះ​ធាតុ​នៅ​ប៉ែក​ខាងកើត នៃ​ប្រាសាទធំនិង​មាន​៦​ប្រាសាទ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម​។ កាលពីមុន ទំនប់​ឬ​កំពែង​ព័ទ្ធជុំវិញ​ស្ថិតនៅ​ទីក្រុង​ព្រៃនគរ​ក្នុង​ឬ​ព្រៃនគរ​ក្រៅ​ដែល​មាន​ដាំ​ដើម​ឫស្សីព្រៃ​ញឹក​ស្អេកស្កះ​ចូល​មិន​ចុះ​។ តំបន់​នេះ​មាន​កម្ពស់ ១០​ម៉ែត្រ (​ពេល​សាងសង់)​បច្ចុប្បន្ន​នៅ​សល់​កម្ពស់​តែ​ជាង​១​ម៉ែត្រ​តែ​ប៉ុណ្ណោះ ចំណែក​ឯ​ជើង​ទំនប់​ប្រមាណ​១៥​ម៉ែត្រ។ ​បច្ចុប្បន្ន​សល់​តែ​៣​ម៉ែត្រ និង​មាន​ប្រវែង ២៥០០​ម៉ែត្រ​បួន​ជ្រុង​ដោយ​សព្វថ្ងៃ​ទំនប់​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​កន្លែងៗ​។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 115
  • ម្សិលមិញ 741
  • ចំនួនសរុប 293870
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ