តម្លៃ.net សូមស្វាគមន៍!

ទៅលេងរមណីយដ្ឋានហ្លួងព្រះស្តេចកនដែលមានបន្ទាយ​ព្រៃនគរជា​អតីត​រាជធានី​ដ៏​ល្បីល្បាញ​មួយ​ក្នុងសម័យ​មុន​អង្គរ

រមណីយដ្ឋានហ្លួងព្រះស្តេចកនមានប្រាសាទបុរាណ២គឺប្រាសាទ​ព្រៃនគរ​ក្នុងនិង​ក្រៅដែល​មាន​ទ្រង់ទ្រាយ​ដូច​ប្រាសាទ​ព្រៃគុហ៍​ដែរ​កសាងឡើង​ក្នុង​រជ្ជកាល​ស្តេច​កន​គ្រិស្ត​សករាជ​១៥០៥​ដល់​គ្រិស្តសករាជ​១៥១៥​។​

រមណីយដ្ឋាន​ហ្លួង​ព្រះស្តេច​កនស្ថិតនៅ​ទិស​អាគ្នេយ៍​នៃ​ខេត្ត​ត្បូងឃ្មុំ​មាន​ទីតាំង​នៅ​ភូមិ​ព្រៃនគរ ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​មាន​ចម្ងាយ​ផ្លូវ​៤៩​គីឡូម៉ែត្រ​គិតពី​ស្ពាន​គី​ហ្សូ​ណា និង​មាន​ចម្ងាយ​២២​គីឡូម៉ែត្រ​ពី​ផ្សារ​សួង​តាម​ផ្លូវជាតិ​លេខ​៧​រួច​បត់​ស្តាំ​ចូល​តាម​ផ្លូវលំ​ត្រង់​ម្តុំ​ភូមិ​ចារ​។​ រមណីយដ្ឋាន​នេះ​​មាន​ផ្លូវលំ​ចំនួន​៥​ដែល​នៅ​ទីប្រជុំជន​ក្នុង​ឃុំ​ដូនតី មាន​ច្រក​ផ្លូវ​ប្រជុំខ្នារ​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ ច្រក​ផ្លូវ​ព្រះ​ធាតុ​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ ច្រក​ផ្លូវ​កណ្តុរជ្រុំ​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ ច្រក​ដំណាក់​ចារ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​និង​ច្រក​ផ្លូវ​ព្រៃនគរ​ក្នុង​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ។ នៅ​ហ្លួង​ព្រះស្តេច​កន​នេះដែរ​មាន​ប្រាសាទបុរាណ​២​ដែល​គេ​ហៅថា ព្រៃនគរ ក្នុង​ឬ​ព្រៃនគរ​ក្រៅ ដែល​មាន​ទ្រង់ទ្រាយ​ដូច​ប្រាសាទ​ព្រៃគុហ៍​ដែរ​កសាងឡើង​ក្នុង​រជ្ជកាល​ស្តេច​កន​គ្រិស្ត​សករាជ​១៥០៥​ដល់​គ្រិស្តសករាជ​១៥១៥​។​

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 497
  • ម្សិលមិញ 741
  • ចំនួនសរុប 294252
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ