តម្លៃ.net សូមស្វាគមន៍!

ក្រុងទឹកជាប់ជារមណីយដ្ឋានដ៏ពេញនិយមសំរាប់កុមារ គ្រួសារនិងគូរស្នេហ៍

រមណីយដ្ឋានបឹងសំរឹទ្ធឬក្រុងទឹកមានទេសភាពស្រស់ស្អាត ខ្យល់ទន្លេបរិសុទ្ធ មានសួនទឹកដែលបំពាក់ដោយឧបករណ៍ទំនើបសំរាប់ក្មេងនិងអ្នកទេសចរហែលកំសាន្ត កន្លែងហែលទឹកសមុទ្រសប្បនិម្មិត្ត​ ជិះទូក ជិះពោង ជិះកង់លើទឹក កន្លែងស្ទូចត្រី ភូមិវប្បធម៌ សារមន្ទី កន្លែងកម្សាន្តពេលយប់ សណ្ឋាគារ ផ្ទះស្នាក់ជាដើម។

រមណីយដ្ឋានបឹងសំរឹទ្ធឬក្រុងទឹកស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារយណ៍ ខេត្តកំពង់ធំ​ មានចម្ងាយ១២០គីឡូម៉ែត្រពីភ្នំពេញ និង៥គីឡូម៉ែត្រពីកំពង់ថ្ម។ រមណីយដ្ឋាននេះបង្កើតឡើងនៅឆ្នាំ២០០៨ ហើយមកដល់បច្ចុប្បន្នរមណីយដ្ឋាននេះកាន់តែល្បីនិងពេញនិយមខ្លាំងឡើង​។ រមណីយដ្ឋាននេះមានទំហំ៤៧ហិចតា ដែលអាចផ្ទុកភ្ញៀវបាន១០០០០នាក់ក្នុងមួយថ្ងៃ ព្រមទាំងមានបុគ្គល១៥០នាក់នៅចាំបម្រើសេវាកម្មផ្សេងៗ។ នៅទីនេះមានជិះទូកអាគុយនៅលើទឹក ជិះកង់នៅលើទឹក ជិះពោងបាញ់កាំភ្លើងទឹក និង មានរថយន្តតូចៗបើកជូនកំសាន្តក្នុងសួន ផ្ទះស្បូវតូចៗប្របមាត់ទឹកសំរាប់អង្គុយលេងជាដើម។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 117
  • ម្សិលមិញ 741
  • ចំនួនសរុប 293872
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ