តម្លៃ.net សូមស្វាគមន៍!

បំបាត់ទុក្ខ លំហែរអារម្មណ៍នៅភ្នំសន្ទុកក្នុងខេត្តកំពង់ធំ

ភ្នំសន្ទុកមានទេសភាពស្រស់ស្អាត រូបសំណាក់ព្រះពុទ្ធដ៏ធំ សាកសមជាសំរាប់បា្ររព្ធពិធីព្រះពុទ្ធសាសនានិងកម្រាន្តនៅថ្ងៃចុងសប្តាហ៌។ ដោយនៅទីនោះមានដើមឈើធំៗ ហើយឈរពីលើកំពូលភ្នំយើងអាចមើលឃើញព្រៃនិងភូមិជាច្រើន មិនតែប៉ុណ្ណោះយើងអាចសំរាកនៅតាមតូបលក់ម្ហូបអាហារ ដែលក្រាលជាកន្លេលសំរាប់ជួល និងមានអង្រឹងសំរាក់លំហែរទៀតផង។

ភ្នំសន្ទុកស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ចម្ងាយ ១៧គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦។ ភ្នំនេះមានរូបព្រះពុទ្ធបដិមាដ៏ធំអស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ សង់ឡើងក្នុងរាជ្យព្រះបាទ ព្រះពញ្ញាធម្មរាជា (១៤៧៤-១៤៩៤៥)។ អ្នកទេសចរអាចឡើងទៅដល់កំពូលភ្នំដោយធ្វើ​ដំណើរតាមរថយន្ត ឬ ម៉ូតូឡើងតាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយ ឬឡើងតាមរយៈកាំជណ្តើរពីរជើងភ្នំដល់កំពូលភ្នំដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនិងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ទេសភាពវាលស្រែ ព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិទៀតផង។ តាំងពីមុនមកដល់សព្វថ្ងៃភ្នំសន្ទុកមានឈ្មោះជាច្រើនត្រូវបានគេហៅមុននិងដល់ឈ្មោះសន្ទុកមានដូចជា ភ្នំធំភ្នំអាត់សន្ទុក ភ្នំចមជង្គគីរី ភ្នំគ្រប់ទុកជាដើម។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 118
  • ម្សិលមិញ 741
  • ចំនួនសរុប 293873
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ