តម្លៃ.net សូមស្វាគមន៍!

ទីកន្លែងមួយដែលមិនគួរមើលរំលងសំរាប់ប្រវត្តិសាស្រ្តខ្មែរ ជារមណីដ្ឋានដ៏សែនមនោរម្យនិងជាសម្បតិ្តបិតិកភណ្ឌពិភពលោក

រមណីយដ្ឋានសម្បូរព្រៃគុហ៍ហ៊ុមព័ទ្ធទៅដោយដើមឈើព្រៃប្រឹក្សាធំៗជាម្លប់ត្រជាក់សំរាប់អ្នកទេសចរសំរាកកាយ និងមានក្រុមប្រាសាទបុរាណដទៃទៀត។ ប្រាសាទនេះទាក់ទាញភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិអោយមកទស្សនាមិនដាច់រាល់ៗឆ្នាំ

​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍ស្ថិតក្នុងភូមិ​សម្បូរ ស្រុក​សម្បូរ ប្រមាណ​ជា ២៥​គីឡូក្រាម ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្ឡូវជាតិលេខ​៦៤កំពង់ធំ​ព្រះវិហារ។ ​ក្រុម​ប្រាសាទសម្បូរព្រៃគុហ៍ គឺជា​ក្រុម​ប្រាសាទ​ធ្វើអំពី​ថ្មបាយក្រៀម និងថ្មភក់។ ប្រាសាទនេះ​សង់លើ​ដីរាប​ស្មើ​មានទំហំ​ ៣ ០០០ ​ហិកតា​ក្នុង​រ​ជ្ជកាល​ព្រះបាទ​ឥ្ឍសានវរ័្មន​ ក្នុង​គ.ស​ ឆ្នាំ ​៦១៦​-​៦៣៥​ នា​សម័យ​ចេនឡា​ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះសិវៈ​ក្នុង​លទ្ធិ​ព្រហ្មញ្ញ​សាសនា​។​ប្រាសាទសម្បូរព្រៃគុហ៍មានន័យថាប្រាសាទដែលសម្បូរទៅដោយព្រៃនិងគុហា។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ត្រូវបាន​ស្ថាបនា​ឡើងជា​លើកដំបូង​បង្អស់ ដោយ​ព្រះមហាក្សត្រ​ខ្មែរ នា​សម័យ​បុ​រេ​អង្គរ​បី​ព្រះអង្គ​ដ៏​ខ្លាំងពូកែ គឺ​ព្រះបាទ​ភ​វរ្ម័នទី​១ ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥសាន​វរ្ម័ន នៅ​ចុង​សតវត្សរ៍​ទី ៦ និង​ដើម​សតវត្សរ៍​ទី៧ ។ នៅទីនោះមានក្រុមប្រាសាទជាច្រើនហើយប្រាសាទដែលស្អាតនៅល្អនោះគឺប្រាសាទ​តោ​ និង ​ប្រាសាទ​យាយ​ព័ន្ធ​។​ ក្រៅពីទស្សនាក្រុមប្រាសាទនិងទេសភាពនៅតំបន់ប្រាសាទសម្បូរព្រៃគុហ៍ ភ្ញៀវអាចកម្សាន្តអារម្មណ៍ជាមួយនឹងអាហារតាមតំបន់និងវត្ថុអនុស្សាវរីយ៍ថែមទៀតផង។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 142
  • ម្សិលមិញ 198
  • ចំនួនសរុប 270147
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ