តម្លៃ.net សូមស្វាគមន៍!

ប្រាសាទ​គុហនគរ​នៅតែមានសម្រស់ទាក់ទាញភ្ញៀវទេសចរមិនដាច់

ប្រាសាទ​គុហនគរ​មានចំលាក់ក្បាច់ដ៏ស្រស់ស្អាតតាមបែបសម័យចេនឡា និងមានប្រវត្តិដ៏យូរលង់។ នៅទីនោះមានលក់វត្ថុអនុស្សាវរីយ៍និងអាហារដ៏ដ៏មានឪជារស។

រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​គុហនគរ​មាន​ចង្ងាយ​ ៩៦ ​គីឡូ​ម៉ែត្រ​ពី​ភ្នំពេញស្ថិតក្នុង​ភូមិ​ត្រដក់​​ ឃុំ​ពង្រ​ ស្រុក​បារាយណ៍​ ក្នុងខេត្តកំពង់ធំ​។ ប្រាសាទ​គុហន​គរមាន​ផ្ទៃ​ក្រលា​ ៤០០០០​ម៉ែត្រ​ការ៉េ​ មានសន្ថានស្រដៀងនឹង​ប្រាសាទ​ទន្លេ​បាទី​ ដែល​បាន​ស្ថាបនា​ឡើង​អំពី​ថ្ម​បាយ​ក្រៀម​ ក្នុង​សតវត្ស​ទី​ ១១​ រជ្ជកាល​ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១។​ ប្រាសាទនេះមានបណ្តោយ​ប្រវែង​ ៤៥​ ម៉ែត្រ​ និង​ ទទឹង​ប្រវែង​ ៣៥ ​ម៉ែត្រ​ ព័ទ្ធ​ជុំវិញ​ដោយ​របង​ថ្ម​បាយ​ក្រៀម​ដែល​មាន​កម្ពស់​ ៣​ម៉ែត្រ ​បែង​ចែក​ជា​បី​ផ្នែក​ធំៗ​។ ផ្នែក​ទី១ មាន​កម្ពស់​ ៨ម៉ែត្រ ផ្នែក​ទី២មាន​កម្ពស់​ ១២ម៉ែត្រនិង ផ្នែក​ទី៣ មាន​កម្ពស់​ ១៥ម៉ែត្រ។ ប្រាសាទ​នេះ​កសាង​បែរ​មុខ​ទៅ​ទិស​ខាង​កើតហើយមាន​ស្រះ​ទឹក​ពីរគឺ​ ស្រះ​ស្រង់ និងស្រះ​​ស្រះ​កែវ ហើយ​នៅ​ចម្ងាយ​ពីតួ​ប្រាសាទ​ទៅ​ខាង​មុខ​ប្រមាណ​ ១៥០​ម៉ែត្រ​ ​មាន​បាសាំង​ទឹក​មួយ​ ដែល​គេ​ហៅថា​បារាយណ៍​តូច ដែល​ពី​សម័យ​នោះ​ គេ​ទុក​សម្រាប់​ឲ្យ​ប្រជាជន​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ប្រាសាទនេះកសាងឡើងដើម្បី​ឧទ្ទិស​ដល់​លទ្ធិព្រហ្មញ្ញសាសនាដោយគេឃើញមានលិង្គ​ព្រះឥសូរ និង​យោនី​នាង​ឳមាដែលជានិម្មិត្តរូបនៃការបង្កើតលោក។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 144
  • ម្សិលមិញ 198
  • ចំនួនសរុប 270149
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ