តម្លៃ.net សូមស្វាគមន៍!

រមណីយដ្ឋានទំនប់បង្ហៀរទឹក១មករាពិតជាទីកម្សាន្តដ៏សប្បាយមិនចាញ់ទឹកឈូរ​និងទឹកឆាទេ

រមណីយដ្ឋានទំនប់បង្ហៀរទឹក១មករាមានទឹកថ្លាឆ្វង់ជាពិសេសនៅរដូវវស្សាមានទឹកហូរខ្លាំង។ គេអាចជិះកង់ទឹកឬហែលលេងនៅត្រង់ទំនប់ សប្បាយជាមួយកម្លាំងទឹកដែលហូរនិងមានរលកតិចៗ ផ្តល់សុវត្ថិភាពដល់ក្មេងៗពេលចុះហែលលេង ហើយកម្សាន្តដោយឥតគិតថ្លៃ។

ទំនប់​បង្ហៀរ​ទឹក​១​មករា​ស្ថិត​នៅ​ក្នុង​ភូមិ​តាភោក​ ឃុំ​បល្ល័ង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។​ ទំនប់នេះសំរាប់​ដំណាំ​កសិកម្ម​នៅ​ក្នុង​ស្រុក​សន្ទុក​ និង ​ស្រុក​បារាយណ៍​ដែល​មាន​កន្លែង​ទំនប់​បង្ហៀរ​ទឹក​ប្រវែង ​៧៥០​ ម៉ែត្រ​។ បច្ចុប្បន្ន​ទំនប់​បង្ហៀរ​នេះកាន់​តែ​​ពេញ​និយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ជា​ពិសេស​យុវវ័យ​មក​ងូត​ទឹក​លេង​ និង បរិភោគអាហារក្នុងតំ​បន់កំពង់ធំ។ ​

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 146
  • ម្សិលមិញ 198
  • ចំនួនសរុប 270151
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ