តម្លៃ.net សូមស្វាគមន៍!

ឋានសួគ៌ ចំបក់ ប្រជុំទៅដោយរមណីយដ្ឋាននិងទឹកជ្រោះបីដ៏ស្រស់មិនចាញ់ភ្នំគូលេន

ចំបក់មានទេសភាព​ព្រៃ​ភ្នំ​ ទឹកធ្លាក់​ អូរ​ និង​រូង​ប្រជៀវ​និងមានការសំដែងវប្បធម៌​ខ្មែរ​ ដូច​ជា​ការ​សំដែង​របាំ​ និង​ភ្លេង​ប្រពៃណី​ជាដើម​។ អ្នកទេសចរអាចជិះរទេះគោកម្សាន្តនិងមានកម្មវិធីបរិភោគអាហារជុំគ្នាដែលរៀបចំឡើងដោយស្រីៗក្នុងភូមិនៅទីនោះ។ នៅទីនោះមានលក់អាហារ វត្ថុអនុស្សាវរីយ៍ទៀតផង។

*ចំបក់មានផ្ទះស្នាក់​ចំនួន​២០​ និងអ្នកមគ្គុទ្ទេសក៍​​:

ផ្ទះស្នាក់​ ៣$​ ក្នុង​មួយ​យប់​

​អាហារ​ពេល​ព្រឹក​​ ១.៥០$​ ក្នុង​មួយ​មុខ​

​អាហារ​ថ្ងៃត្រង់​/​ពេល​ល្ងាច​ ២.៥$​ ក្នុង​មួយ​មុខ

*កម្មវិធីបរិភោគអាហារជុំគ្នាដែលរៀបចំឡើងដោយអ្នកភូមិនៅកន្លែងទឹកធ្លាក់ដែលមានតម្លៃ :

ជនបរទេស មនុស្សធំ ១នាក់ ៣ដុល្លា

ជនបរទេស​ ក្មេង ១នាក់ ១ដុល្លា

ជនជាតិខ្មែរ មនុស្សធំ ១នាក់ ១០០០រៀល

ជនជាតិខ្មែរ ក្មេង ឥតគិតថ្លៃ។

*តម្លៃសំបុត្រចូលចំបក់ ២០០០០រៀល។

ចំបក់​ស្ថិតនៅ​ក្នុង​ខេត្តកំពង់ស្ពឺ​​មាន​ចម្ងាយ​ប្រមាណ​១១០​គីឡូម៉ែតពី​ភ្នំពេញ​។​​ បើធ្វើដំណើរតាមឡានក្រុង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវចុះ​នៅ​ត្រែង​ត្រ​យឹ​ង​​។​ ​ ពី​ត្រែង​ត្រ​យឹ​ង​អ្នក​អាច​ជិះ​ម៉ូតូឌុប​ទៅ​កាន់​កន្លែង​កម្សាន្តនោះ​ដែល​នឹង​ត្រូវ​ចំណាយពេល​៤៥​នាទី​ទៀត​។ ចំបក់​មាន​ព្រំប្រទល់​ជាប់​នឹង​ឧទ្យាន​ជាតិ​គិរី​រម្យ​។​​ តំបន់​អេកូ​ទេសចរណ៍​ចំបក់​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០២​ ដោយ​អង្គការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល​មួយ​មានឈ្មោះ​ថា​ “​ម្លប់​បៃតង​”​ ដែលមានទំហំ១២៦០ហិចតា។

​នៅ​ជាប់​នឹង​តំបន់​អេកូ​ទេសចរណ៍​ចំបក់​ គឺ​ឧទ្យាន​ជាតិ​គិរី​រម្យ​ដែល​មាន​ផ្ទះសំណាក់​ និង​ភោជនីយដ្ឋាន​នៅ​ខាងក្នុង​។​ Kirirom​ Hillside​ Resort​ គឺជា​សណ្ឋាគារ​មួយ​ដែល​មានកន្លែង​អង្គុយ​លេង​ជា​ច្រើន​ ភោជនីយដ្ឋាន​មួយ​ ឧទ្យាន​កម្សាន្ត​ និង​អាង​ហែល​ទឹក​ នៅ​ឯ​ច្រក​ ចូល​ឧទ្យាន​ជាតិ​គិរី​រម្យ​តែ​ម្តង​។​ ត្រែង​ត្រ​យឹ​ង​មាន​ផ្សារ​ និង​ភោជនីយដ្ឋាន​ ដែល​នៅ​ជិត​ចំបក់​ផង​ដែរ​។ អេកូទេសចរណ៍ ចំបក់មានទឹកធ្លាក់ចំនួនបីកន្លែង។ អ្នកទេសចរអាចធ្វើដំណើរដោយថ្មើរជើងដើម្បីទៅដល់កន្លែងទឹកធ្លាក់ដែលមានចម្ងាយ៤គីឡូម៉ែត្រឬក៏ជិះរទេះគោក៏បាន។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 89
  • ម្សិលមិញ 741
  • ចំនួនសរុប 293844
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ