តម្លៃ.net សូមស្វាគមន៍!

គីរីរម្យមានទាំងទឹកធ្លាក់ សួនដាយណូស៊័រនិងធម្មជាតិស្រស់ត្រកាល

ឧទ្យានជាតិគីរីរម្យមានឈ្មោះថាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យមានភាពល្បីល្បាយតាំងពីឆ្នាំ១៩៩៥មក។​ ឧទ្យាននេះមានធម្មជាតិស្រស់បំព្រង ទឹកធ្លាក់ ផ្ទះស្បូវ និងអាហារតាមតំបន់ដ៏មានឪជារស។ បច្ចុប្បន្ននៅតំបន់គីរីរម្យមានសួនដាយណូស៊័រដែលជាសួនកែរច្នៃដើម្បីទាក់ទាញក្មេងៗមកថតលេងកម្សាន្ត ព្រមទាំងរីស៊តដែលមានបន្ទប់រាងជាបំពង់​ ហើយក៏មានកន្លែងសំរាប់ភ្ញៀវក៏អាចបោះតង់សំរាកបានដោយសុវត្ថិភាពផងដែរ។

សំបុត្រចូលកម្សាន្តតម្លៃ ២០០០០រៀល។

ឧទ្យានជាតិគីរីរម្យស្ថិតនៅស្រុកភ្នំស្រួច ឃុំគីរីរម្យ ខេត្តគីរីរម្យ ចម្ងាយ១១២គីឡូម៉ែតពីភ្នំពេញតាមផ្លូវជាតិលេខ៤។ ឧទ្យាននេះមានទំហំ៨០០០០ហិចតាគ្របដណ្តប់ទៅដោយព្រៃនិងភ្នំ។ ឧទ្យានជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្នុង​នៅ​ឆ្នាំ​១៩៤០ ដោយ​នាយកដ្ឋាន​គង្គា រុក្ខ​ប្រមាញ់ ហើយ​បាន​ធ្វើ​ផ្លូវ ជា​លើក​ដំបូង​ចូល​ទៅ​ដល់​ទី​ខ្ពង់រាប​គិរីរម្យ។ បន្ទាប់មក​នៅ​ក្នុង​ឆ្នាំ​១៩៤៤ សម្ដេច​ព្រះនរោត្ដម សីហនុ បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​តំបន់​នោះ​ជា​លើក​ដំបូង​តាម​រយៈ​ដំរី ព្រះអង្គ​ក៏​បាន​សព្វ​ព្រះរាជហឫទ័យ​ចំពោះ​ទេសភាព​ដ៏​ល្អ​ប្រណិត​នៃ​តំបន់​ នេះ។ ព្រះអង្គ​បាន​ព្រះរាជ​តម្រិះ​ថា ព្រៃ​ស្រស់​បែប​នេះ មាន​តែ​នៅ​ក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ មិន​នឹក​ស្មាន​ថា ព្រៃ​ស្រស់​នេះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ នៅ​ពេល​នោះ​ព្រះអង្គ​រាជានុញ្ញាត​អោយ​អ្នក​ជំនាញ​បច្ចេកទេស​សិក្សា និង​កំណត់​ឈ្មោះ​តំបន់​នេះ​ថា ខ្ពង់រាប​គិរីរម្យ ព្រះរាជក្រម​លេខ ១២៩ លរ ចុះ​ថ្ងៃ​ទី ១៧​មេសា ឆ្នាំ​១៩៤៤។ នៅ​ក្នុង​ឆ្នាំ​​នោះ មាន​អ្នក​វិទ្យាសាស្ត្រ ក៏​ដូចជា​ក្រុម​ភូមិសាស្ត្រ បសុព្យាបាល និង​ក្រុម​ភូមិសាស្ត្រ បាន​ចូល​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ភូមិសាស្ត្រ ស្ថានភាព​ដី ស្ថានភាព​ជីវសាស្ត្រ​នៅ​តំបន់ គិរីរម្យ​ជា​ច្រើន​ក្រុម​ជា​បន្តបន្ទាប់។ ឧទ្យាននេះត្រូវបើកអោយចូលកម្សាន្តនៅឆ្នាំ១៩៩៥ដោយព្រះបាទនរោត្តមសីហនុ។ ផ្លូវទៅកាន់ឧទ្យានជាតិគីរីរម្យមានលក្ខណចោទបន្តិច ព្រមទាំងមានសម្រស់ធម្មជាតិនៅតាមផ្លូវធ្វើអោយអ្នកទេសចរសប្បាយរីករាយតាំងពីដើមផ្លូវរហូតដល់កន្លែងទឹកធ្លាក់។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 247
  • ម្សិលមិញ 362
  • ចំនួនសរុប 317132
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ