តម្លៃ.net សូមស្វាគមន៍!

ចំណាយពេលតែ៤ម៉ោងពីភ្នំពេញអាចទៅជិះពពកវិល និង កម្សាន្តជាមួយរមណីយដ្ឋានដ៏សម្បូរបែបបាន

ឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានគេស្គាល់ថាឧទ្យានជាតិបូកគោដែលជាឧទ្យានជាតិដ៏ស្រស់ស្អាតក្នុងចំណោមឧទ្យានជាតិទាំង៧របស់ខ្មែរ។ ភ្ញៀវទេសចរអាចកម្សាន្តនៅឧទ្យានជាតិដូចជាដំណាក់ស្លាខ្មៅ សណ្ឋាគារចាស់ឡឺបូកគោផាលេស វត្តសំពៅប្រាំ បដិមាសំពៅប្រាំ បដិមាលោកយាយម៉ៅ ព្រះវិហារកាតូលិកចាស់ ព្រៃធម្មជាតិនិងវាលស្រែ១០០ ដំណាក់ស្តេច ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ និងការជិះកង់ឬម៉ូតូកង់បី កម្សាន្តជាដើម

បច្ចុប្បន្នធ្វើដំណើរដោយរថយន្តពីក្រុងកំពតទៅដល់ជើងភ្នំចំណាយពេលតែ១ម៉ោង។

*ពីក្រុងកំពតទៅឧទ្យានជាតិបូកគោមានចំណតរថយន្តក្រុងដែល:

                             ចេញដំណើរនៅម៉ោង ១០:៣០នាទីព្រឹក និង ៤:២០ល្ងាច

                             ត្រឡប់មកវិញនៅម៉ោង៨:៣០ព្រឹក និង៣:៣០ល្ងាច។

*សំបុត្រចូលកម្សាន្តមានលក់នៅជ្រកចូលជើងភ្នំដែលមានតម្លៃ: ២០០០រៀល។

***ប្រសិនបើធ្វើដំណើរតាមក្រុមហ៊ុនទេសចរពីក្រុងកំពតទៅបូកគោមានតម្លៃចាប់ពី៨ដុល្លាឡើងទៅ(មានអាហារថ្ងៃត្រង់)

***ប្រសិនបើធ្វើដំណើរតាមក្រុមហ៊ុនទេសចរពីបូកគោទៅក្រុងភ្នំពេញមានតម្លៃ១០ដុល្លា ចំណាយពេល៤ម៉ោង មានចាប់ពីម៉ោង៧:៣០នាទីនិង១៣:៣០នាទី និងមួយខ្សែទៀតចាប់ពីម៉ោង ៨:៣០នាទីនិង១៥:៣០នាទី។ រាល់ការធ្វើដំណើរតាមក្រុមហ៊ុនរថយន្តទេសចរតម្រូវអោយកក់សំបុត្រទុកជាមុន។

****អាកាសធាតុនៅភ្នំបូកគោត្រជាក់: សីតុណ្ហភាពចាប់ពី​ ១៥អហ្សា ដល់ ២៥អហ្សា និងភ្លើងអគ្គីសនី​២២០វ៉ុល។

 

 

 

រមណីដ្ឋានភ្នំបូកគោជាឋានសួគ៌និងជារាជនីសម្រស់គ្រងដោយធម្មជាតិពិតៗ។ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅស្រុកទឹកឈូរ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​​។ រមណីយដ្ឋាន​នេះត្រូវបានរកឃើញដោយជនជាតិបារាំង ហើយត្រូវ​បាន​កសាងឡើង​តាំងពីសម័យ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២១ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំបូកគោមានកម្ពស់ 1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពតដល់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ កាលពីមុន តំបន់រមណីយដ្ឋាននេះសង់ឡើងដើម្បីពួកអភិជននិងខ្សែរាជវង្សសំរាប់លំហែកកាយ កម្សាន្តជាមួយបរិយាកាសធម្មជាតិ។ ប៉ុន្តែឥឡូវភ្នំបូកគោត្រូវបានវិនិយោគទុនមកសាងសង់សណ្ឋាគារ កាស៊ីណូ ផ្លូវក្រាលកៅស៊ូនៅឆ្នាំ២០១២ដោយឧកញ្ញា សុខ​ គង់។ មិនតែប៉ុណ្ណោះពីមុន រមណីដ្ឋានភ្នំបូកគោបើកអោយឡើងតាំងពីព្រឹកដល់ពេលថ្ងៃត្រង់ ហើយពេលថ្ងៃបើកអោយចុះ ដោយសារផ្លូវជិះឡើងមានទំហំតូច ផ្លូវដីមានជំរាល ត្រូវជិះវាងព័ទ្ធជុំវិញភ្នំហើយនៅពេលឡើងទៅយើងនឹងឃើញពពកវិលនៅខាងក្រោម នេះហើយដែលយើងមានអារម្មណ៍ដូចនៅឋានសួគ៌។ ប៉ុន្តែឥឡូវផ្លូវធើ្វដំណើរក្រាលថ្មកៅស៊ូស្រួលធ្វើដំណើរ អ្នកទេសចរអាចកម្សាន្តតាំងពីជើងភ្នំទៅ។

ឧទ្យានជាតិនេះមានដំណាក់ស្លាខ្មៅ សណ្ឋាគារចាស់ឡឺបូកគោផាលេស វត្តសំពៅប្រាំ បដិមាសំពៅប្រាំ បដិមាលោកយាយម៉ៅ ព្រះវិហារកាតូលិកចាស់ ព្រៃធម្មជាតិនិងវាលស្រែ១០០ ដំណាក់ស្តេច ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ និងទឹកជ្រោះពពកវិល។ នៅពេលធ្វើដំណើរដល់ជើងភ្នំអ្នកទេសចរអាចកម្សាន្តទេសភាព សំណង់ចាស់ៗ និង​ រូបថ្មមុខយក្សឬអ្នកថែរក្សាព្រៃនៅត្រង់ចំណុចគីឡូម៉ែតលេខ១០។ ហើយនៅលើភ្នំ អ្នកទេសចរអាចជិះកង់ឬម៉ូតូកង់បីលេងកម្សាន្ត ទស្សនាធម្មជាតិនិងសំណង់ចាស់ៗពីបុរាណរបស់ខ្មែរ ការដើរកម្សាន្តព្រៃ។ គេអាចសំរាកលេងនិងបរិភោគអាហារថ្ងៃត្រង់នៅទឹកជ្រោះពពលវិល ទស្សនាទិដ្ឋាភាពពពលវិលនៅទឹកជ្រោះ។  

 

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 86
  • ម្សិលមិញ 741
  • ចំនួនសរុប 293841
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ