តម្លៃ.net សូមស្វាគមន៍!

ទៅលេងទឹកឈូរធម្មជាតិពិតៗនៅខេត្តកំពត

ខ្សែរទឹកដែលហូរធ្លាក់ចុះពីលើភ្នំអមដោយតន្រី្តធម្មជាតិរួមជាមួយទឹកថ្លាឆ្វង់ដែលជាទិដ្ឋភាពឆង់យក បេះដូងភ្ញៀវតាំងពីជិតឆ្ងាយអោយមកលេងទីនេះ។ រមណីយដ្ឋានទឹកឈូរកំពតបើកអោយចូលកម្សាន្តរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាច ប៉ុន្តែពេលដែលស​ម្បូរអ្នកទេសចរច្រើនគឺនៅរដូវបុណ្យទាននិងថ្ងៃឈប់ឈប់សំរាក។

អ្នកទេសចរចូលចិត្តទៅកម្សាន្តហែលទឹកលេងចាប់ពីពេលថ្ងៃទៅ​ដោយនៅទីនោះមានលក់ម្ហូបអាហារដូចជាមាន់ដុតជាដើម។ សំបុត្រចូលកម្សាន្តតម្លៃ១ដុល្លាសំរាប់ជនបរទេស។ គេត្រូវជួលកន្លែងអង្គុយនិង ថ្លៃចតរថយន្តដើម។

រមណីយដ្ឋានទឹកឈូរស្ថិតក្នុងខេត្តកំពត់។ អ្នកទេសចរភាគច្រើនក្រោយពីលេងទឹកសមុទ្រ ពួកគេនឹងមកបន្តនៅតំបន់ទឹកឈូរទៀត​ ដោយហេតុតែនៅទីនេះមានខ្យល់អាហារបរិសុទ្ធ ទឹកមិនសូវជ្រៅត្រជាក់ថ្លាដូចកញ្ចក់ជាសុវត្ថភាពដ៏ល្អ ថែមទាំងមាននំចំនីផ្លែឈើដែលល្បីប្រចាំតំបន់នេះផងដែល។ បន្តមកទៀតភ្ញៀវអាចទៅលេងចំការធុរេន ម្រេចដែលនៅក្បែរៗនោះ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 510
  • ម្សិលមិញ 195
  • ចំនួនសរុប 268522
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ