តម្លៃ.net សូមស្វាគមន៍!

ល្អាងព្រះចន្ទជាតំបន់ដ៏ល្អសំរាប់អ្នកចង់បានទេសចរណ៍តាមល្អាងភ្នំធម្មជាតិនិងធ្វើកម្មសិក្សា

រមណីយដ្ឋានភ្នំកំពង់ត្រាចជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភ្នំ ល្អាងភ្នំ ថ្មដុះធំៗ ល្អាងទឹកជាដើម។ សម្រស់ព្រៃភ្នំ ល្អាងក្រំថ្ម លាយលំនិងសំលេងបក្សាបក្សីដែលជាទីកម្សាន្តដ៏ល្អសំរាប់ក្រុមគ្រួសារ និង​យុវវ័យក្នុងការទៅលំហែរកាយ ដុតសាច់ជួបជុំគ្នាលេង ចុះហែលទឹកក្នុងល្អាងដ៏សែនត្រជាក់។

សំបុត្រចូលកម្សាន្តសំរាប់ជនបរទេសក្នុងម្នាក់ ១ដុល្លា (សំរាប់ក្មេងឥតគិតថ្លៃ)។

មុននឹងឡើងភ្នំមានលក់ពិល១តម្លៃ ១ដុល្លា។ គេអាចទៅលេងនៅពេលព្រឹក ថ្ងៃ និង​រសៀល (ពេលល្ងាចងងឹតគេមិនទៅទេ)។

រមណីយដ្ឋានភ្នំកំពង់ត្រាចជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គីឡូម៉ែតប៉ែកខាងកើតខេត្តកំពត។ រមណីយដ្ឌាននេះមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុតរបស់ប្រជាពលរដ្ឌនៅស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើនបានមកទស្សនាភ្នំកំពង់ត្រាចយ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងរ៉ូងភ្នំមានសិលាចារឹកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើន។

រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជាបន់ស្រន់ទៅតាមជំនឿនៃទំនៀមទំលាប់របស់ប្រជាជនទាំងខ្មែរ ចិន វៀតណាម។ នៅទីនោះមានល្អាងតូចៗបីបួន។ ល្អាងខ្លះមានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។​ ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបានឆ្ពោះទៅល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ ក្នុង​ចំណោម​ល្អាង និង​រូងភ្នំ​ទាំងនោះ ល្អាង​ព្រះចន្ទ​ហាក់​មិន​សូវ​មាន​មនុស្ស​ស្គាល់​ច្រើន​ប៉ុន្មាន​ឡើយ។ ក៏ប៉ុន្តែល្អាងព្រះចន្ទមានសម្រស់ស្រស់ឆើតឆាយ ទឹកត្រជាក់ដូចទឹកអម្រឹត។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។នៅជើងភ្នំមុខផ្លូវចូលមាត់រូងមានវត្តព្រះពុទ្ធសាសនាខ្មែរមួយ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩
  • ថ្ងៃនេះ 34
  • ម្សិលមិញ 432
  • ចំនួនសរុប 307668
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ