តម្លៃ.net សូមស្វាគមន៍!

ដែនកោះទឹកវិលទៅលេងហើយចង់ទៅទៀតចំណេញទាំងទស្សនាកម្សាន្ត និងហាត់ប្រាណធ្វើអោយសុខភាពល្អ

ដងព្រែកកោះទឹកវិលលាតសន្ធឹងមានជួរភ្នំអមដោយព្រៃប្រឹក្សា ទឹកថ្លាឆ្វង់ ព្រមទាំងដើមដូងនិងរុក្ខជាតិនានាដុះប៉ប្រះមាត់ទឹក។ ភ្ញៀវទេសចរចូលចិត្តទៅជិះទូកលេងកម្សាន្តបណ្តែតអារម្មណ៍ ប្រណាំងគ្នាតាមមានព្រែក។

ទូកទេចរណ៍ ទូកកាយ៉ាក់មានជួលចាប់ពី២ម៉ោងឡើងទៅចាប់ពីម៉ោង ៨:៣០ដល់ម៉ោង៣:៣០ក្នុងតម្លៃ ២៥ដុល្លា។

ភាគច្រើនគេចូលចិត្តទៅលេងនៅថ្ងៃសម្រាក។

ដងព្រែកកោះទឹកវិលស្ថិតនៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូរ ខេត្តកំពតចេញពីទីរួមខេត្តកំពតតាមផ្លូវម៉ាកេងក្នុងរយៈពេល៣០នាទីនឹងទៅដល់កន្លែងកម្សាន្តមួយនេះ។ ដងព្រែកទឹកវិលមានចម្ងាយប្រមាណ ៤ គីឡូម៉ែតុដែលមានម្លប់ត្រឈឹងត្រឈៃនៃព្រៃព្រឹក្សានិងដើមដូងតឿដុះប្របមាត់ទឹកជុំវិញដែនកោះទឹកវិលទស្សនាជួរភ្នំទាបខ្ពស់គួរជាទីគយគន់ខ្លាំងណាស់។ ភៀវទេសចរទាំងបរទេសនិងក្នុងស្រុកចូលចិត្តទៅជិះទូកកាយ៉ាក់ប្រណាំងគ្នាលេងនិងគយគន់ទេសភាព។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 127
  • ម្សិលមិញ 198
  • ចំនួនសរុប 270132
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ