តម្លៃ.net សូមស្វាគមន៍!

ឆ្នាំនេះមនុស្សរាប់ពាន់នាក់បាក់ទៅលេងរមណីយដ្ឋានទឹកធ្លាក់ទើបតែបើកអោយដំណើរការណ៍ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ

រមណីយដ្ឋានទឹកធ្លាក់តាដាសច្ចំមានទឹកធ្លាក់ ទឹកថ្លាឆ្វង់ពណ៌ដូចជាទឹកសមុទ្រ។​ កម្ពស់ទឹកមិនខ្ពស់អាចលោតលេងទាំងចាស់និងក្មេង។ 

តម្លៃសំបុត្រចូលកម្សាន្ត:

 ជនបរទេស ១នាក់ ៣ដុល្លា

 អាពាហ៍ពិពាហ៍ ៥០០០០រៀល

 ម៉ូតូ ១គ្រឿង ១០០០រៀល

  រថយន្តធំ ១០០០០រៀល

                                        រថយន្តទេសចរណ៍ ៥០០០រៀល។

រមណីយដ្ឋានទឹកធ្លាក់តាដាសច្ចំស្ថិតនៅជើងភ្នំតាដា ខាងលើទំនប់ទឹកឈូខេត្តកំពត។ ទឹកធ្លាក់នេះទើបតែបើកអោយចូលកម្សាន្តនៅឆ្នាំ២០១៦។ ដោយសារតែនៅទីនោះមានទេសភាពស្រស់ស្អាតទាំងព្រៃឈើ ទាំងសម្រស់ទឹកធ្លាក់ ហើយជម្រៅទឹកក៏មិនសូវជ្រៅទើបទីនេះជាជម្រើសដ៏ល្អក្នុងការអភិវឌ្ឈន៍។ តំបន់រមណីយដ្ឋាននេះជា រមណីយដ្ឋានឯកជនកសាងឡើងដោយថវិកាផ្ទាល់ខ្ឡួនហេតុដូច្នោះហើយទើបការអភិវឌ្ឈន៍នៅមានកំរិតមិនអាចធ្វើបានលឿនដូចជាផ្លូវចូលទៅកាន់រមណីយដ្ឋានទើបតែចាក់ដី អាចមានការពិបាកក្នុងការធ្វើដំណើរប៉ុន្តែពេលទៅដល់ទឹកជ្រោះ អារម្មណ៍នៃការនឿយហត់និងភាពតានតឹងត្រូវរលាយបាត់អស់ប្តូរមកវិញនូវភាពភា្ញក់ផ្អើលស្មានមិនដល់ពីសម្រស់របស់ទឹកធ្លាក់ដែលធ្លាក់ជាដំណាក់ មានកន្លែងលោតទឹកលេង​ មានខ្ទមតូចៗសង់ក្បែរមាត់ទឹក មានលក់អាហារនិងផ្លែឈើ ហើយនៅជុំវិញទឹកជ្រោះព័ទ្ធទៅដោយដើមឈើខៀវខ្ចី របងបង្កាន់ដៃដែកជុំវិញទឹកជ្រោះដែលផ្តល់នូវសុវត្ថិភាពដល់អ្នកទេសចរទាំងក្មេងចាស់ និងថ្មដាធំៗដែលជាធម្មជាតិពិតៗឥតកែច្នៃ។​មិនត្រឹមតែប៉ុណ្ណោះនៅក្បែរទីនោះមានចំការក្រូចពោធិ៍សាត់ និងក្រូចថ្លុងទៀតផង។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 412
  • ម្សិលមិញ 741
  • ចំនួនសរុប 294167
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ