តម្លៃ.net សូមស្វាគមន៍!

ដំណើរកម្សាន្តបាតសមុទ្រនៅកោះស្តេច

រមណីយដ្ឋានកោះស្តេចផ្តល់ក្តីសុខដល់អ្នកទេសចរដូចជា ការគយគន់ទេសភាពដ៏ស្រស់ស្អាតនៃថ្ងៃរះនិងលិច ដំណើរកម្សាន្តបាតសមុទ្រ ស្ទូចត្រី ជិះទូកកម្សាន្តមើលប្រជុំកោះដ៏ច្រើននៅក្បែរៗនោះ និងទិដ្ឋភាពនេសាទរបស់អ្នកស្រុក។

កោះស្តេចស្ថិតនៅក្នុងខេត្តកោះកុងចម្ងាយ៨៦គីឡូម៉ែតពីទីរួមខេត្ត។ ដើម្បីទៅដល់កោះអ្នកដំណើរ ត្រូវជិះទូកឆ្លងទៅកោះ។ រមណីយដ្ឋានកោះស្តេចមានបណ្តុំកោះតូចៗនៅជុំវិញ មានឆ្នេរខ្សាច់សក្បុះ ទឹកសមុទ្រពណ៍ខៀវថ្លាឆ្វង់។ អ្នកដំណើរអាចកម្សាន្តមើលការនេសាទរបស់ប្រជាជនរស់នៅទីនោះ និងមើលថ្ងៃរះនិងថ្ងៃលិចចាំងពន្លឺជាមួយនឹងទឹកសមុទ្រដែលជាទិដ្ឋភាពដ៏ស្រស់ត្រកាល ផ្អែមល្ហែម រំសាយអារម្មណ៍ដ៏ល្អ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវអាចជួលទូកផ្ទាល់ខ្លួនជិះទៅស្ទូចត្រី ជិះកម្សាន្តមើល នៅកោះជុំវិញ មុជទឹក កម្សាន្តនៅបាតសមុទ្រជាដើម។ រមណីយដ្ឋានមានសេវាកម្មទួកយន្តដឹកភ្ញៀវទៅកម្សាន្តនៅកោះ ក្បែរៗនោះ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 79
  • ម្សិលមិញ 198
  • ចំនួនសរុប 270084
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ