តម្លៃ.net សូមស្វាគមន៍!

ភាគនិរតីតាតៃរលកព្រិចៗរំលេចទេសភាពកោះមួយស្ទឹងបែកជាបួន

រមណីយដ្ឋានទឹកធ្លាក់តាតៃជាទីកន្លែងអេកូទេសចរណ៍ដ៏ពេញនិយម។ ស្ទឹ​ងតា​​តៃ​​ដែ​លមានទឹក​ថ្លា​ដូ​ច​ជា​ក​ញ្ច​ក់​​​និ​ង​មា​ន​ព្រៃ​ឈើ​ដុះ​អ​ម​ស​ង​ខា​ង​ព​ណ៌​ខៀ​វ​ខ្ចី​​នៅ​គ្រ​ប់​រ​ដូ​វ​កា​ល។ ​ សម្រស់តាតៃកោះមួយស្ទឹងបែកជាបួន ព្រៃកោងកាង ទឹកថ្លាចាំងដូចពេជ្យ និងផ្ទះសំណាក់បណ្តែតទឹកដែលស្រស់ស្អាត

ភ្ញៀវអាចធ្វើដំណើរតាមផ្លូវគោក(ចំណាយពេលយូរហើយផ្លូវមិនស្រូវស្រួល) និងផ្លូវទឹក(មានទូកសំរាប់ដឹកអ្នកទេសចរនិងទូកជួលផ្ទាល់ខ្លូន)។

ពីស្ពានតាតៃទៅទឹកធ្លាក់ចំណាយពេល​២០នាទី(តាមទូក) ហើយទូកនឹងចតនៅត្រង់ទឹកធ្លាក់សំរាប់ភ្ញៀវងូតទឹកលេងប្រហែល២ ម៉ោងតម្លៃ ១៦ដុល្លាក្នុង១នាក់។

ភ្ញៀវអាចជួលទូកជិះទៅទស្សនាកម្សាន្តតាមព្រៃកោងកាងនិងផ្ទះបណ្តែតទឹកដែលមានតម្លៃជួលថ្លៃថោកទៅតាមតំបន់ដែលចង់ទៅទស្សនា។

តម្លៃចូលកម្សាន្តទឹកធ្លាក់សំរាប់រថយន្ត១គ្រឿង៧០០០រៀល។

រមណីយដ្ឋានទឹកធ្លាក់តាតៃស្ថិតនៅក្នុងភូមិតាតៃឃុំតាតៃស្រុកស្មាច់មានជ័យដែលមានចម្ងាយប្រហែល២០គីឡូម៉ែតពីទីរួមខេត្ដ។ ទឹកធ្លាក់នេះមានពីរដំណាក់គឺដំណាក់ទីមួយ មានកម្ពស់ប្រហែល៦ម៉ែត្រ និងដំណាក់ទីពីរមានកម្ពស់ប្រហែល ១៥ម៉ែត្រ។រមណីយដ្ឋាននេះជាតំបន់អេកូទេសចរណ៍មួយដែលមិនអាចរំលងបាន និងបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជុំវិញពិភពលោកឲ្យមកកាន់ខេត្តកោះកុង។ ទេសភាពទឹកធ្លាក់ សំឡេងកងរំពង នៃហ្វូងបក្សាបក្សី និងព្រៃកោងកាងដ៏ខៀវស្រងាត់ជាមួយខ្យល់ អាកាសដ៏ល្អបរិសុទ្ធ។ ភ្ញៀវទេសចរអាចហែលទឹកលេង ជិះទូកទស្សនាព្រៃកោងកាង ទស្សនាកោះនៅក្បែរនោះជាដើម។

តាតៃមានផ្ទះបណ្តែតទឹកដែលមានសណ្ឋានផ្សេងៗគ្នាគួរអោយចង់ស្នាក់កម្សាន្ត។ នៅក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនIndochine Lodges LTD ដែលមានម្ចាស់ជាជនជាតិរ៉ូម៉ានី ឈ្មោះលោក Valentin PAWLIK បានទទួលសិទ្ធអភិវឌ្ឈន៍តំបន់នេះក្នុងទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក សាងសង់ផ្ទះស្នាក់នៅបណ្តែតទឹកដែលមានលក្ខណៈទំនើបដូចជាសណ្ឋាគារផ្កាយ ៥ នៅត្រង់ចំណុចកែងនៃស្ទឹងនេះដើម្បីទទួលស្វាគមន៍ភ្ញៀវដែលទៅលេងកម្សាន្ត។ ផ្ទះបណ្តែតទឹកស្ទឹងតាតៃ ដែលមានចម្ងាយ ប្រមាណ៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៤៨ត្រង់ចំណុចស្ពានភូមិដូងឆ្ងាយពីទីរួមខេត្តកោះកុងប្រមាណជា២០គីឡូម៉ែត។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 232
  • ម្សិលមិញ 362
  • ចំនួនសរុប 317117
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ