តម្លៃ.net សូមស្វាគមន៍!

ជាប់ព្រុំដែនថៃមានឆ្នេរខ្សាច់ចាំយាមដែលកំពង់តែទទួលការពេញនិយមទៅកំសាន្តពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ

ក្រោយពីទទួលការអភិវឌ្ឈន៍ទាំងផ្លូវថ្នល់ និងសួនឧទ្យានានា សម្រស់ឆ្នេរ​ខ្សាច់​ចាំ​យាមបានកែប្រែមុខមាត់ថ្មីធ្វើអោយអ្នកទេសចរទៅលេងកំសាន្តយ៉ាងច្រើនកុះករ។ ឆ្នេរ​ខ្សាច់​ចាំ​យាមមានទឹកថ្លាឆ្វង់ សួនសត្វ កាស៊ីណូ សំណង់អាគារ និង សណ្ឋាគារដ៏ល្អប្រណិត។ គេចូលចិត្តទៅលេងនៅទីនោះនៅរដូវប្រាំដោយសារមានរលកតិចៗ ទឹកមិនសូវជ្រៅអាចមើលឃើញដល់បាតដី។

ឆ្នេរ​ខ្សាច់​ចាំ​យាមស្ថិតនៅក្នុងទឹកដី​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​មាន​ចម្ងាយ​ជាង ១០ គីឡូម៉ែតពី​ទី​រួម​ខេត្តជាប់​នឹង​ព្រំដែន​ថៃ។ ឆ្នេរនេះត្រូវបាន​ធ្វើ​ការអភិវឌ្ឍ​ន៍​នៅ​ឆ្នាំ​១៩៩៧ ដោយ​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុង​ផាត់ បច្ចុប្បន្ន​ទីនោះ មាន​សណ្ឋាគារ​ខ្នាត​ផ្កាយ​៥ កាស៊ីណូ សួន សត្វ ផ្សារ និង​ផ្លូវ​ក្រាល​បេតុង​ភ្លោះទៅ​មក​យ៉ាង​ងាយស្រួល​ផងដែរ។ ឆ្នេរនេះបានក្លាយជារមណីយដ្ឋានដ៏ពេញនិយមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិទៅលេងកំសាន្ត។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 136
  • ម្សិលមិញ 198
  • ចំនួនសរុប 270141
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ