តម្លៃ.net សូមស្វាគមន៍!

សួនស្នេហ៍ដ៏សែនរ៉ូមែនទិចសំរាប់គូរស្នេហ៍ ក្រុមគ្រួសារនិងមិត្តកាន់តែផ្អែមល្អែមស្មោះស្ម័គ្រ

សួនស្នេហ៍ជនបទទឹកសាន្តស្ថិតនៅខេត្តបន្ទាយមានជ័យបញ្ចេញសម្រស់ទាក់ទាញភ្ញៀវជិតឆ្ងាយចូលទៅកម្សាន្ត ជាប់ចិត្តមិនស្តាយលុយកាក់និងពេលវេលា។ សួននេះរៀបចំឡើងដោយមានបុប្ផាច្រើនប្រភេទ រូបសំណាក់ ក្បាច់ក្បូររចនាជារាងបេះដូង។ សួននេះក្រៅពីអ្នកទេសចរក៏ជាទីកន្លែងពេញនិយមមួយសំរាប់អ្នករៀបអាពាហ៍ពិពាហ៍មកថតរូបជាអនុស្សាវរីយ៍ផងដែរ។

សួនស្នេហ៍ជនបទស្ថិតនៅជាប់ជើងភ្នំខ្លាកូនក្នុងទឹកដីភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺកាត់តាមបណ្តោយផ្លូវជាតិលេខ៥៦(ផ្លូវទៅថ្មពួក) ដល់ក្បែរសាលាក្រុងគេនឹងឃើញមានផ្លូវមួយបត់ឆ្វេងដៃទៅមុខប្រហែលជា៥គីឡូម៉ែតនឹងទៅដល់សួនកម្សាន្ត។ សួននេះមានសួនច្បារ ផ្កាចម្រុះពណ៌ ដើមឈើ រូបសំណាក និង កន្លែងលេងកម្សាន្តផ្សេងៗជាច្រើនទៀត។ សួននេះជាសួនកែច្នៃដែលធ្វើអោយសម្រស់សួនមានភាពស្រស់ស្អាតឆើតឆាយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 399
  • ម្សិលមិញ 741
  • ចំនួនសរុប 294154
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ