តម្លៃ.net សូមស្វាគមន៍!

ថ្មីៗនេះសួនផ្កាឈូករ័ត្ននៅបាត់ដំប​ងទទួលការពេញនិយមខ្លាំងឡើងៗ ជាពិសេសស្រីៗនិងគូរស្នេហ៍

សួនផ្កាឈូករ័ត្នមានសុទ្ធតែផ្កាឈូករ័ត្នធំៗដែលមានកម្ពស់១ម៉ែត្រ៥០ទៅ៦០សង់ទីម៉ែត្រឡើងទៅ។ សួននេះមានការទាក់ទាញស្រីៗអោយមកថតរូបលេងកម្សាន្ត ជាពិសេសតារានិងអ្នកសំដែងល្បីៗក៏មកកម្សាន្តទីនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះផ្កាឈូករ័ត្នក៏បានផ្តល់នូវតម្លៃជាច្រើនទាំងសម្រស់ ជាឪសថព្យាបាលជំងឺ និងជានំចំនីដ៏ឆ្ងាញ់ផ្តល់នូវវីតាមីនច្រើនដល់រាងកាយ។

សួនផ្កាឈូករ័ត្នមានទីតាំងនៅក្នុងខេត្តបាត់ដំបង ក្នុងបរិវេណសកលវិទ្យាល័យបាត់ដំបងខាងក្រោយបណ្ណាល័យ។ សួននេះរៀបចំដោយនិស្សិតនៃសកលវិទ្យាល័យបាត់ដំបង។ ផ្កានេះមានប្រយោជន៍សំរាប់ព្យាបាល ការឈឺពោះ បន្ធូរអាការ ចុកណែនទ្រូង ហើម ជាំ បញ្ចុះនោម បញ្ចុះមេរោគ ទឹកនោមផ្អែម ហឺត ជួយបន្ធូរ អាការៈក្អក ឈឺក្បាល ឈឺធ្មេញ ឈឺក្រពះ ឈឺ ចាប់ពេលមានរដូវ បណ្តេញខ្យល់ បំបាត់ អាការៈ វិលមុខ។ គ្រាប់របស់ផ្កាឈូករ័ត្ន ក្រៅពីយកមកទទួលទានលេងយ៉ាងមានប្រយោជន៍ហើយនោះ អាចប្រើជាអាហារសម្រាប់សត្វចិញ្ចឹម ដូចជាសេក សារិកា ឬប្រើជាថ្នាំផ្តាសាយ ថ្នាំកំចាត់ស្លេស ហើយសំបកគ្រាប់របស់វាប្រើព្យាបាលអាការៈ ត្រចៀកធ្ងន់បានថែមទៀយ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 31
  • ម្សិលមិញ 198
  • ចំនួនសរុប 270036
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ