តម្លៃ.net សូមស្វាគមន៍!

ព្រះបរមវាជវាំងចុងក្រោយគេបង្អស់មានចំណុចខុសប្លែកទាំងស្រុងពីវាំងមុនៗរបស់ខ្មែរ

ព្រះបរមវាជវាំងបច្ចុប្បន្នមានទីតាំងនៅរាជធានីភ្នំពេញ គ្រប់គ្រងដោយ​ព្រះបរមនាថ នរោត្ដមសីហមុនីដែលជាបុត្ររបស់ព្រះបាទនរោត្តមសីហនុ។ ទីតាំងសំខាន់ៗក្នុងព្រះបរមវាជវាំងមានគឺ ប្រាសាទទេវាវិនិច្ឆ័យ ព្រះមហាប្រាសាទខេមរិន្ទ ប្រាសាទសហមេត្រី ប្រាសាទហោសំរាន្តភិរម្យ ប្រាសាទច័ន្ទឆាយា ប្រាសាទហោព្រះខ័ន ព្រះទីន័ងភោជនីយ វិមានស្តេចណាប៉ូឡេអុងទី៣ ព្រះរាជដំណាក់ច័ន្ទ ព្រះវិហារព្រះកែវមរកត សារមន្ទីររោងដំរី សារមន្ទីរព្រះបាទនរោត្តមសីហនុ។

ព្រះបរមវាជវាំងបានត្រូវបើកអោយភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាចាប់ពីម៉ោង7:30 ដល់​ 11:00 និង ម៉ោង14:00 ដល់ 17:00។ តម្លៃសំបុត្រចូលទស្សនា$3 ក្នុងករណីថតរូបបន្ថែម $2។ ទីតាំងដែលបើកអោយចូលទស្សនាមាន ប្រាសាទទេវាវិនិច្ឆ័យ  ប្រាសាទច័ន្ទឆាយា(ខាងមុខទីលាន)  វិមានស្តេចណាប៉ូឡេអុងទី៣  ប្រាសាទហោព្រះខ័ន ឬសំរឹទ្ធភិមាន ព្រះវិហារព្រះកែវមរកត សារមន្ទីររោងដំរី។ 

ការស្ថាបនាព្រះបរមរាជវាំងនៅភ្នំពេញ ចំនួន២លើកគឺក្នុងឆ្នាំ១៣៩៣ដល់១៤៩៣ ក្នុងរជ្ជកាលព្រះបាទ ពញាយ៉ាត និងក្នុងឆ្នាំ១៨៨៦ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិត នៅត្រង់ចំណុចប្រសព្វនៃទន្លេបួន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។ ព្រះបរមរាជវាំងត្រូវបានសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ​ ព្រះបរមរាជវាំង កសាងតាមរចនាបថបាយ័នដែលមានក្លោង ទ្វារចេញចូល ចំនួន៥។ ព្រះបរមរាជវាំងមានទ្វារជ័យ ស្ថិតនៅទិសខាងកើតរីឯទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើង។ ទ្វារខ្មោចនេះ ត្រូវបានប្រើពេលមាន ព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ា ទេព និម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ព្រះបរមរាជវាំងជាព្រះរាជដំណាក់របស់ព្រះមហាក្សត្រគង់នៅដែល ខុសពីវាំងមុនៗត្រូវបានសង់ឡើងសំរាប់សាសនា​។ល។ ការស្ថាបនាព្រះបរមរាជវាំងនៅភ្នំពេញ ចំនួន២លើកគឺក្នុងឆ្នាំ1393ដល់1493 ក្នុងរជ្ជកាលព្រះបាទ ពញាយ៉ាត និងក្នុងឆ្នាំ១៨៨៦រាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ 1913 ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេបួន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។ ព្រះបរមរាជវាំងត្រូវបានសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ​ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័នដែលមានក្លោងទ្វារចេញចូលចំនួន5។ ព្រះបរមរាជវាំងមានទ្វារជ័យ ស្ថិតនៅទិសខាងកើតរីឯទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើង។ ទ្វារខ្មោចនេះ ត្រូវបានប្រើពេលមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ា ទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ព្រះបរមរាជវាំងជាព្រះរាជដំណាក់របស់ព្រះមហាក្សត្រគង់នៅ ដែលខុសពីវាំងមុនៗត្រូវបានសង់ឡើងសំរាប់សាសនា​។ល។

ព្រះរាជ្យវាំងមាន11កន្លៃង

ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ 1913-1917 ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី16 មិថុនា 1919។ ទំហំប្រាសាទ បណ្តោយ 60ម ទទឹង 30ម និងមានកំពូលស្រួចកំពស់ 59ម ជាព្រះទីនាំង សម្រាប់ធ្វើពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ ព្រះរាជពិធីបុណ្យទ្វារទសមាស ព្រះរាជសាវនាការថ្វាយតាំង ពិធីសច្ចាប្រណិធាន ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។

ប្រាសាទខេមរិន្ធ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យ កសាងក្នុងឆ្នាំ 1927-1930។​ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅ។

ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ 1950 ក្នុងរជ្ជកាលព្រះបាទនរោត្តសីហនុ។​ បច្ចុប្បន្នត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

ប្រាសាទហោសំរាន្តភិរម្យ កសាងឡើងក្នុងឆ្នាំ 1915-1917 ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ។ ប្រាសាទ​ជាសារមន្ទីព្រះសីហនុសំរាប់តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ។

ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំងក្នុងឆ្នាំ 1913 រាជ្យព្រះបាទស៊ីសុវតិ្ថ។ ប្រាសាទនេះ​សំរាប់​ជា​វេទិកា​កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ។

ប្រាសាទហោព្រះខ័ន ឬសំរឹទ្ធភិមាន ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើងនៅឆ្នាំ 1915-1917។ ប្រាសាទសម្រាប់ជាកន្លែងតម្កល់នូវ គ្រឿងបញ្ចក កុធភណ្ឌ ដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះ​លំពែង​ជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំជាដើម។

ព្រះទីន័ងភោជនីយ កសាងឡើងនៅឆ្នាំ 1913-1917 សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ និងការសំដែងសិល្បៈ  ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។

វិមានស្តេចណាប៉ូឡេអុងទី៣ កសាងជាអនុស្សាវរីយ៍របស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ថ្វាយដល់ព្រះបាទនរោត្តមក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរ។ ប្រាសាទនេះត្រូវបានគេរៀបចំដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍ពីអតីត។

ព្រះរាជដំណាក់ច័ន្ទ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ 1954-1959។ ប្រាសាទ​នេះ​ បច្ចុប្បន្នជា​មន្ទីរ​ការិយាល័យ​រដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។

ព្រះវិហារព្រះកែវមរកតសាងឡើងអំពីឈើដោយព្រះបាទនរោត្តម ក្នុងឆ្នាំ1892 រួចសាងសង់ជាថ្មី ឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ 1962។ ព្រះវិហារនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅ។ ព្រះបាទនរោត្តមសីហនុធ្លាប់បានគង់នៅទីនោះ ព្រោះព្រះអង្គ បានសាងព្រះផ្នួស អស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ 1947។

សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ1892 ស្ថិតនៅខាងត្បូង វត្តព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង  ជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួន ក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ 1996 រោងដំរីនេះត្រូវបានរៀបចំជួសជុលដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាក សាលតាំង និងលក់វត្ថុអនុស្សាវរីយ៍ បន្ទប់តាំងគ្រឿងហែក្បួនដំរី បន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទ នរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធី ទ្វារទសមាសជាដើម។

នៅខាងមុខព្រះបរមរាជវាំងមានដាក់តាំងព្រះឆាយាលក្ខណ៌ព្រះមហាក្រត្សនិងមានតាំងភ្លើងពណ៌ដ៏ស្រស់ស្អាត។

 

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 216
  • ម្សិលមិញ 362
  • ចំនួនសរុប 317101
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ