តម្លៃ.net សូមស្វាគមន៍!

តើសារមន្ទីជាតិនៃកម្តូជាធ្លាប់មានឈ្មោះអ្វីខ្លះ?

នៅមិនឆ្ងាយពីព្រះបរមរាជវាំងស្ថិតភាគខាងជើង យើងឃើញមានអាគារដែលមានក្បូរក្បាច់ដ៏ល្អវិចិត្រពណ៌ក្រហមទុំ ហើយ អាគារនេះត្រូវបានគេស្គាល់ថាជា​សារមន្ទីជាតិ។ សារមន្ទីជាតិនៃកម្ពុជាជាកន្លែងបង្ហាញពីវប្បធម៌ជាតិ។ សារមន្ទីជាតិត្រូវបានបើកអោយភ្ញៀងនៅក្នុងស្រុក និងក្រៅស្រុកចូលទស្សនារាល់ថ្ងៃ។​ ម៉ោងបើកអោយចូលទស្សនា

8.00ព្រឹក ដល់ 5.00ល្ងាច (សំបុត្រចូលទស្សនាត្រឹមម៉ោង 4.30ល្ងាច)

តម្លៃសំបុត្រសំរាប់ភ្ញៀវទេសចរ $5

​​​ សំរាប់ភ្ញៀវជាតិ 500រៀល

សំរាប់ក្មេងនិងក្រុមសិស្សឥតគិតថ្លៃ។

ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរបរទេស សារមន្ទីមានអ្នកមគ្គុទេសក៏បកប្រែភាសាអង់គ្លេស ចិន បារាំង ជប៉ុន ក្នុងមួយម៉ោងតម្លៃ $3។ក្នុងអាគារសារមន្ទីមិនអនុញ្ញាតអោយថតរូបនិងជក់បារី ប៉ុន្តែអាចថតខាងក្រៅបាន។

កសាងឡើងពីឆ្នាំ ១៩១៧-១៩២៤ នាសម័យអាណានិគមបារាំងដោយសំណង់អាគារមានទំរង់ជារចនាបទបុរាណខ្មែរដ៏ល្អវិចិត្រដែលមានស្ថាបត្យករជនជាតិបារាំង ​ឈ្មោះ​ហ្ថក​ហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦មែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។​

សារមន្ទីនេះសម្ពោធ​ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៨២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ចូលរួមជាអធិបតិយ្យដោយលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា​។ សារមន្ទីជាតិបានប្តូរឈ្មោះចំនួន៤លើក

"សារមនី្ទរភំ្នពេញ" → "សារមនី្ទរក្រុងកម្ពុជាធិបតី" →  "សារមនី្ទរអាល់ប៊ែរសារូត៍" →  "សារមនី្ទរ ជាតិនៃកម្ពុជា" →  "សារមនី្ទរវត្ថុបុរាណ" → "សារមនី្ទរជាតិ នៃកម្ពុជា"

សព្វថ្ងៃសារមន្ទីរជាតិកម្ពុជាបានរក្សាទុកនូវបេតិកភ័ណ្ឌជាតិមានរហូតដល់ទៅ ១ម៉ឺន៤ពាន់មុខ ដែលជារតនៈសម្បត្តិជាតិដ៏មានតំលៃមហាសាល។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 217
  • ម្សិលមិញ 362
  • ចំនួនសរុប 317102
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ