តម្លៃ.net សូមស្វាគមន៍!

ទូកបណ្តែតកម្សាន្តតាមមាត់ទន្លេចតុមុខ

កម្សាន្តតាមដងទន្លនាពេលថ្ងៃរៀបលិចជាមួយនិងទេសភាពភ្លើងពណ៌ដ៏ស្រស់បំព្រង។ ការកម្សាន្តលើទូកតាមមាត់ទន្លេចតុមុខគឺជាការកម្សាន្តដែលចំណេញពេលវេលា លុយកាកនិងរំសាយអារម្មណ៍តានតឹង។ ​ គេអាចមើលឃើញទស្សនីយភាពតាមមាត់ទន្លេដែលមានស្ពាន អាគារខ្ពស់ៗ វាំង និងកំពង់ផែទៀតផង។

ក្រោយពីធ្វើដំណើរកំសាន្តតាមវត្តភ្នំ សារមន្ទីជាតិ​ ក៏ដូចជាព្រះបរមរាជវាំង ភ្ញៀវទេសចរអាចសំរាកកាយ បណ្តែតអារម្មណ៍គយគន់ទេសភាពមុខវាំងតាមដងទន្លេបួនមុខ ដោយគ្រាន់តែចំណាចថវិកាបន្តិចបន្តួចប្តូរយកអារម្មណ៍ដ៏ស្រស់ត្រកាលនាពេលរសៀល។

ទូកកំសាន្តមានទ្រង់ទ្រាយធំតូច ក្បាច់រចនាក៏ខុសប្លែកគ្នាដែលធ្វើអោយតម្លៃក៏ខុសៗគ្នា។​ គេអាចជួលជិះរួមគ្នាក្នុងតម្លៃ១ដុល្លាឡើងទៅឫ ជួលជិះជាឯកជនដោយ ចំណាយ​ត្រឹមតែ១៥ដុល្លា ដល់៣០ដុល្លាក្នុងមួយនាក់អាស្រ័យនឹងចំនួនមនុស្ស។​ ការកំសាន្តជាទ្រង់ទ្រាយផ្ទាល់ខ្លូន គេអាចហៅអាហារតាមភោជនីយដ្ឋានមកដាក់លើ ទូកព្រមទាំងមានការកំសាន្តចម្រៀងទៀតផង។ជាធម្មតាគេអាចជួលជិះពី២ទៅ៣ម៉ោង។

សំរាប់ទូកតូច២០នាក់ក្នុងមួយម៉ោង​១៥ដុល្លាឡើងទៅ

សំរាប់ទូកទំហំកណ្តាល៣០នាក់ក្នុងមួយម៉ោង​២០ដុល្លាឡើងទៅ

សំរាប់ទូកទំហំធំ៤០នាក់ក្នុងមួយម៉ោង​៣០ដុល្លាឡើងទៅ

សព្វថ្ងៃនេះមានក្រុមហ៊ុនទូកដូចជា​ Mekong Flower Tour Boat​   Paris Le Mekong  Mekong Boat Angkor  Chheoun Menghiek Boat & Tours  Tourist Boat ជាដើម។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 65
  • ម្សិលមិញ 741
  • ចំនួនសរុប 293820
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ