តម្លៃ.net សូមស្វាគមន៍!

សារមន្ទីរឧក្រិដ្ឋកម្មដ៏ល្បីជាងគេនៅក្នុងរបបពលពត

គុកនេះធ្លាប់ជាសាលារៀនដោយហេតុនេះហើយទើបមានបន្ទប់តូចៗច្រើន។ សំណង់នេះមានបីជាន់។ ជាន់ខាងលើមានខាន់ជាបន្ទប់តូចៗសំរាប់ឃុបឃាំងធ្វើ ទារុណកម្ម។ ជាន់ខាងក្រោមក្នុងបន្ទប់យើងឃើញមានស្នាមឈាមនៅដាមជាប់និងកំរាលឥដ្ឋព្រមទាំងមានគ្រែដែកទៀតផង។ បច្ទុប្បន្ននៅក្នុងគុកនេះគេបានរៀបចំក្បាលមនុស្សដែលបានស្លាប់នៅទីនោះមកធ្វើជាផែនទី ព្រមទាំងមានរូបថតអ្នកដែលត្រូវបានសំលាប់បិតនៅលើជញ្ជាំង។

* តម្លៃសំបុត្រចូលទស្សនកិច្ច:

   សំរាប់ជនទូទៅ                               :    ២ដុល្លា

​   សំរាប់ជនទូទៅនិងមគ្គុទេសក៏បកប្រែភាសា :    ៦ដុល្លា

* ម៉ោងចូលទស្សនកិច្ច:

​   ចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង៥៣០ល្លាច

គុកទួលស្លែង​មានទីតាំង​នៅ​ក្នុង​អតីត​វិទ្យាល័យ​ទួលស្លែង ប្លុកទួលទំពូងស្ថិត​ក្នុង​ក្រុងភ្នំពេញ។ គុកនេះ​ត្រូវបាន​ពួកខ្មែរក្រហម​បង្កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​ពួកគេ​ឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងរបស់ឌុច​ ដោយកែប្រែវិទ្យាល័យ​ទួលស្លែងទៅជាគុក។ បន្ទប់រៀនដែល​ធ្លាប់តែ​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​សិស្ស ​​ត្រូវបាន​ពួកខ្មែរក្រហម​​ប្រែក្លាយ​ជាទី​​កន្លែង​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​សួរចម្លើយ​អ្នកទោស មុននឹង​យក​ទៅ​សម្លាប់​នៅ​ជើងឯកស្ថិតនៅ​ជាយក្រុង​ភ្នំពេញ។
​អ្នកទោសដែល​គេ​ចាប់បញ្ជូន​មក​ដល់​គុកទួលស្លែងភ្លាមត្រូវ​គេ​ថតរូប និង​តម្រូវ​ឲ្យ​សរសេរ​ប្រវត្តិរូបលម្អិត ចាប់តាំង​កុមារភាពរហូតដល់​ពេល​ចាប់ខ្លួន។ អ្នកទោស​ត្រូវ​គេ​ធ្វើទារុណកម្ម ដោយ​ប្រើវិធី​ឃោរឃៅ​បំផុត ដើម្បី​​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​កំហុស​ថា​បាន​ក្បត់ “​អង្គការ” ហើយ​ប្រាប់ឈ្មោះ​អ្នក​ផ្សេងទៀត ដែល​រួមគំនិតក្បត់។ អ្នក​ដែល​ត្រូវ​អ្នកទោស​ឆ្លើយ​ទម្លាក់​កំហុស​ទាំងអស់​នេះ​​ក៏​ត្រូវ​បាន​គេ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​​មក​គុកទួលស្លែង​ដែរ ដើម្បី​​​ធ្វើ​ទារុណកម្ម​សួរចម្លើយ​រក​​ឈ្មោះ​​អ្នកផ្សេងៗ​ទៀត ដែល​នៅ​ក្នុង​ខ្សែបណ្តាញ ដែល​ពួកខ្មែរក្រហម​ហៅថា “ខ្សែក្បត់”។
បច្ចុប្បន្ន អតីត​គុកទួលស្លែង ត្រូវបាន​​ប្រែក្លាយ​ទៅ​​ជា “សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង ” ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 72
  • ម្សិលមិញ 198
  • ចំនួនសរុប 270077
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ