តម្លៃ.net សូមស្វាគមន៍!

វិមានឯករាជ្យបង្កប់អត្ថន័យជ្រាលជ្រៅ

វិមានឯករាជ្យរត្រូវបានសង់ឡើងក្នុងឆ្នាំ១៩៥៨ក្នុងរាជ្យព្រះបាទនរោត្តមសុរាម្រិត ដើម្បីជានិមិត្តរូបកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣។វិមានឯករាជ្យមានក្បាលនាគ១០០ក្បាលតំណាងអោយពេលវេលានៃនឹមត្រួតត្រារបស់បារាំង។ រាជរដ្ឋាភិបាលបានសំរេចយកថ្ងៃទី៩ខែវិច្ឆិកាជាថ្ងៃគោរពវិញ្ញាណក្ខន្ធ បំពាក់កំរងផ្កានៅក្នុងវិមាន។

* សំបុត្រចូលទស្សនាឥតគិតថ្លៃ

ប្រជាជនពេញនិយមទៅលេងនាពេលរសៀលដោយសារមានភ្លើងពណ៌និងសួនច្បារដែលមានទឹករចនាដ៏ស្រស់ស្អាត។

សំណង់​វិមានឯករាជ្យ​ជា​ការ​ផ្ដួចផ្ដើម​កសាង​ឡើង​ដោយ​ព្រះរាជ​តម្រិះ​ដ៏​ភ្លឺស្វាង​រុងរឿង​របស់​ព្រះបាទ​សម្ដេច​នរោត្តម ​សីហនុ ​កាលពី​ឆ្នាំ​១៩៥៨​ដែល​មាន​ស្ថាបត្យករ​គឺ​លោក​វណ្ណ ម៉ូលីវណ្ណ ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជន​អ្នកស្នេហាជាតិ​ដែល​បាន​បូជា​អាយុជីវិត​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ក្នុង​បុព្វហេតុ​រើ​បម្រះ​ពី​នឹម​ត្រួតត្រា​របស់​បរទេស។ វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ មាន ៥ជាន់ លំអដោយក្បាលពស់នាគរាជចំនួន១០០ សង់តាមគំរូរចនាបរបស់ទអង្គររចនាប្លង់ ហើយវិមាននេះត្រូវបានកែលំអក្នុងឆ្នាំ២០០៧ដោយសាលាក្រុងភ្នំពេញ។ គេចូលចិត្តទៅទីនោះសំរាប់ហាត់ប្រាណ ជួបជុំគ្នា និង​ ការកំសាន្តគយគន់សួនច្បារដែល មានទឹកបាញ់ខ្ពស់ៗ។ នៅទីនោះមានការតុបតែងភ្លើងពណ៌និងកៅអីជាជួរៗសំរាប់អង្គុយលេង ព្រមទាំងមានការលក់នំចំនីផងដែរ។ ពេលបុណ្យជាតិគេមិនចាំបាច់ទៅ មើលកាំជ្រួចដល់មុខវាំងទេ គេក៏អាចមើលឃើញកាំជ្រួញបានយ៉ាងច្បាស់នៅទីនោះដែរ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 75
  • ម្សិលមិញ 198
  • ចំនួនសរុប 270080
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ