តម្លៃ.net សូមស្វាគមន៍!

ផ្សារដែលមានប្រវត្តិល្បីតាំងពីឆ្នាំ១៩៨០ក្នុងរាជធានីភ្នំពេញ

ក្រមា កំណាត់ គ្រឿងអលង្កការធ្វើពីប្រាក់ មាស ស្ព័ន សំរឹទ្ធ សំលៀកបំពាក់ ផ្ទាំងគំនូរ វត្ថុអនុស្សាវរីយ៍និងរបស់របបផ្សេងៗទៀតត្រូវបានដាក់តាំងលក់នៅផ្សារទួលទំពូង។ ចំពោះម្ហូបអាហារផ្សារនេះក៏ល្បីឈ្មោះមិនចាញ់ផ្សារដទៃទៀតដែរ។ 

ផ្សារនេះបើកលក់នៅម៉ោង៧ព្រឹករហូតដល់ម៉ោង៦ល្ងាច។

ក្នុងអំឡុងឆ្នាំ១៩០៨ភ្ញៀវទេសចរមួយភាគធំគឺជាជនជាតិរុស្សី ដោយហេតុនេះហើយផ្សារទួលទំពូងត្រូវបានគេដាក់ងារថាជាផ្សាររុស្សី ហើយនៅបច្ចុប្បន្ននេះប្រជាជនក្នុងស្រុកបានស្គាល់ថាជាផ្សារទួលទំពូង រីឯជនបរទេសបានស្គាល់ផ្សារនេះថាជាផ្សាររុស្សី។ បច្ចុប្បន្នផ្សារនេះជាទីពេញនិយមរបស់ជនបរទេសគ្រប់រូបដែលមកកម្សាន្តនៅទីក្រុងភ្នំពេញ។ កាលពីដើមផ្សារនេះត្រូវបានសាង សង់ឡើងនៅលើដីទួលហើយត្រូវបានដាក់ឈ្មោះថាទួលទំពូង ក៏ប៉ុន្តែនៅពេលនេះវាលែងក្លាយជាដីទួលទៀតហើយ។ ផ្សារទួលទំពូងមានទីតាំងនៅជិតសាលាវិទ្យាល័យទួលទំពូង។ ផ្សារនេះមានដាក់លក់គ្រឿងចំលាក់ឈើ ប្រាក់ និងស្ព័ន​ ព្រមទាំងរូបចំលាក់ រូបគំនូរ វត្ថុ អនុស្សាវរីយ៍ កំណាត់ ក្រមាធ្វើឡើងជាបែបផែនខ្មែរសម័យអង្គរ។​ លើសពីនេះទៅទៀតនោះគឺ សំលៀកបំពាក់យកពីរោងចក្រក្នុងស្រុកសំរាប់ដឹកចេញទៅលក់នៅបរទេស។ សំលៀកបំពាក់ទាំង នោះមានតំលៃថោកជាងបើគេទៅរកទិញនៅក្រៅស្រុក។ចំណែកនៅខាងក្រៅផ្សារក៏មានផ្សារក្រោមឆ័ត្រដែលដាក់លក់ផ្ទាល់ដីនូវបន្លៃ ត្រី សាច់ស្រស់ផងដែរ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 455
  • ម្សិលមិញ 741
  • ចំនួនសរុប 294210
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ