តម្លៃ.net សូមស្វាគមន៍!

ផ្សារក្នុងរាជធានីភ្នំពេញដែលពេញនិយមជាងគេក្នុងរដូវបុណ្យទាន

ទំនិញដែលធ្វើអោយផ្សារមួយនេះល្បីនិងទទួលការពេញនិយមខ្លាំងនោះគឺអាហារគ្រៀម សំលៀកបំពាក់ និងរបស់របរសែនព្រែនតាមបែបសាសនាចិន។ 

ផ្សារនេះបើកលក់រាល់ថ្ងៃនៅម៉ោង៧ព្រឹកដល់៦ល្ងាច​(ពេលបុណ្យទានចាប់ពីម៉ោង៦ព្រឹក)

បើសិនជាជិះតាមផ្លូវម្កុជពេជ្រ ផ្សារអូរស្សីមានទីតាំងនៅជិតផ្សារទំនើបសូរិយានិងផ្សារកណ្តាល។ ផ្សារនេះមាន២ជាន់គឺជាន់ទី១និងជាន់ឡៅតឿ និងជាន់ទី២។ ជាន់ទី១មានលក់អាហារសាច់ស្រស់ៗ​ បន្លែផ្លែឈើ នាឡិកាជាដើម។ ជាន់ឡៅតឿមានលក់សំលៀកបំពាក់ថ្មីនិងជជុះ ស្បែកជើង សៀវភៅ គ្រឿងអលង្កាជាដើម។ ចំណែកជាន់ទី២មានលក់ស្បែកជើង កាតាប សំលៀកបំពាក់​ គ្រឿងក្រអូបជាដើម។

ផ្សារមួយនេះទទួលការពេញនិយមពីសំណាក់អ្នកក្នុងស្រុកនិងអ្នកខ្មែរដែលរស់នៅក្រៅស្រុក​ ដោយសារផ្សារនេះមានលក់ទំនិញចំរុះ បន្លែផ្លែឈើក៏មានតម្លៃសមរម្យ។​ ចំណែកឯអាហារគ្រៀមដូចជាត្រីងៀតជាដើមមានប្រជាជនខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកចូលចិត្តទិញ ព្រមទាំងមានសេវា វេចខ្ទប់សំរាប់យកចេញទៅក្រៅប្រទេស។ ចំពោះបុណ្យទាន ផ្សារនេះជាទីកន្លែងដែលមានអតិថិជនច្រើនជាងផ្សារនានា។ ផ្សារនេះជាទីគាប់ចិត្តសំរាប់ជនជាតិខ្មែរដែលមានខ្សែរស្រឡាយកាត់ចិន។ ពេលបុណ្យមានលក់ជ្រូកខ្វៃ មាន់ ទា និង​របស់របបសំរាប់សែនព្រែន។

 

 

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 457
  • ម្សិលមិញ 741
  • ចំនួនសរុប 294212
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ