តម្លៃ.net សូមស្វាគមន៍!

ផ្លូវ១៧៨ក្នុងរាជធានីភ្នំពេញបង្ហាញពីសិល្បះខ្មែរ

ផ្លូវ១៧៨ជាផ្លូវដែលសំបូរទៅដោយចំលាក់ គំនូរ គ្រឿងប្រាក់​ គ្រឿងឆ្លាក់ធ្វើពីដៃបែបខ្មែរ។ ផ្លូវនេះចាប់បើកលក់មិនមានម៉ោងកំណត់ទេ អាស្រ័យទៅលើហាងនិមួយៗ។ ជាធម្មតាហាងភាគ ច្រើនបើកនៅម៉ោង៨ព្រឹកដល់ពេលល្ងាច។

ផ្លូវ១៧៨ត្រូវបានគេស្គាល់ថាជាផ្លូវដែលសំបូរទៅដោយទំនិញសិល្បះ ចំលាក់ គំនូរនិងទំនិញដែលធ្វើ ដោយដៃ។ ផ្លូវ១៧៨នៅជិតវត្តសាលាវន្តខាងក្រោយវិទ្យាល័យវត្តកោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីចំលាក់គំនូរ នៅតាមផ្លូវនេះក៏មានភោជនីយ៍ដ្ឋាន ក្លឹប ហាងកាហ្វេ និងហាងអាហារមួយចំនួន ទៀត។ ផ្លូវនេះសំបូរទាំងភ្ញៀវជាតិនិងអន្តរជាតិចូលចិត្តដើរកម្សាន្ត និង​ទិញទំនិញបែបខ្មែរសំរាប់តាំងក្នុងគេហដ្ឋាននិងវត្ថុអនុស្សាវរីយ៍។

 

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 87
  • ម្សិលមិញ 741
  • ចំនួនសរុប 293842
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ