តម្លៃ.net សូមស្វាគមន៍!

នៅក្បែររាជធានីភ្នំពេញក៏អាចលេងហែលទឹកជាមួយខ្សាច់ដ៏សក្បោះបានដែរ

រមណីយដ្ឋានកោះដាច់មានឆ្នេរខ្សាច់សក្បោះ ទឹកថ្លាឆ្វង់ដែលជាដៃទន្លេមេគង្គ ខ្ទមកម្សាន្តធ្វើពីស្បូវ។ នៅពេលព្រឹកទឹកមានសភាពរាក់ប៉ុន្តែនៅពេលសៀលទឹកឡើង។ រមណីយដ្ឋាននេះល្បីខាងឆ្នេរខ្សាច់សស្អាតនិងតម្បាញក្រមា ហូល ផាមួងនិងសឹងជា ដើម។

មណីយដ្ឋានកោះដាច់បើកទទួលភ្ញៀវកម្សាន្តនៅកំឡុងខែប្រាំង(ខែ៦និងខែ៧)

តម្លៃចូលទស្សនាលេងកម្សាន្តសំរាប់ម៉ូតូក្នុងមួយគ្រឿង ២០០០រៀល

តម្លៃចូលទស្សនាលេងកម្សាន្តសំរាប់យាន្តយន្តក្នុងមួយគ្រឿង ៤០០០រៀល

កន្លែចតមានតម្លៃ ១០០០រៀលក្នុងមួយគ្រឿង

ចម្ងាយ១២គិឡូម៉ែតពីរាជធានីភ្នំពេញឆ្ពោះទៅត្រើយខាងកើតតាមផ្លូវជាតិលេខ៦រួចឆ្លងកំពង់ចម្លងវត្តក្តីចាស់ទៅដល់ភូមិក្បាល កោះមានរមណីដ្ឋានមួយហៅថារមណីយដ្ឋានកោះដាច់។ រមណីយដ្ឋានកោះដាច់មួយនេះកាលពីមុនទាំងម្ហូបអាហារ កន្លងអង្គុយលែងមានតម្លៃខ្ពស់ តម្លៃលក់ម្ហូបអាហារឡើងចុះមិនទៀងទាត់អាស្រ័យទៅលើអ្នកលក់ ក៏ប៉ុន្តែបច្ចុប្បន្នរមណីយដ្ឋានមួយនេះបាន ប្រែមុខមាត់ថ្មីគឺ មានការកំណត់តម្លៃជាក់លាក់ មានសណ្តាប់ធ្នាប់ និងសន្តិសុខល្អជាងមុន។ លោកស្រី ង៉ែន នីន ទទួលសិទ្ធិ អភិវឌ្ឈន៍រមណីយដ្ឋានមួយនេះ។

រមណីយដ្ឋានកោះដាច់ទទួលការពេញនិយមពីភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តតាមបែបគ្រួសារនិងក្រុម។ រមណីយដ្ឋាននេះមានឆ្នេរខ្សាច់សក្បោះមិនចាញ់ឆ្នេរខ្សាច់នៅឯមាត់សមុទ្រ ហើយមានទឹកពណ៌ខៀវថ្លាឆ្វង់ដែលជាទឹកនៃដៃទន្លេមេង្គ។ ភ្ញៀវទេសចរអាចកម្សាន្តលេងទឹកនិងខ្សាច់ គយគន់ទេសភាពនៃទឹកទន្លេជាមួយអាហារតាមតំបន់ និងការរាវលៀស។ មិនត្រឹមតែប៉ុណ្ណោះ រមណីយដ្ឋានមួយនេះល្បីខាងតម្បាញ ក្រមា​ ហូលជាដើម។ ប្រជាជនក្នុងរាជធានីភ្នំពេញចូលចិត្តទៅលេងច្រើនជាងគេនៅរដូវបណ្យ ជាពិសេសថ្ងៃចូលឆ្នាំខ្មែរ ដោយសារមានកម្មវិធីលែងបាចទឹកនិងម្សៅ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 107
  • ម្សិលមិញ 741
  • ចំនួនសរុប 293862
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ