តម្លៃ.net សូមស្វាគមន៍!

អាកាសធាតុក្តៅខ្ជិលនាំកូនទៅដើរលេងឆ្ងាយ

សួនទឹកកម្សាន្តភ្នំពេញ(Grand phnom penh water park)មានកន្លែងហាត់ប្រាណ កន្លែងសំរាប់កូនតូចលេង និងអាងហែលទឹកកម្សាន្តចំនួន៣ដែលផ្តល់សុវត្ថិភាពដល់ក្មេងតូចដល់មនុស្សធំ។ 

សួនទឹកចាប់បើកពីម៉ោង9:00ព្រឹកដល់ម៉ោង 6:00ល្ងាច។

*តំលៃសំបុត្រសម្រាប់ ថ្ងៃ ច័ន្ទ ដល់ សុក្រ ក្មេង ៤$ និង មនុស្សវ័យជំទង់រឺចាស់ ៥$។

*តំលៃសំបុត្រសម្រាប់ថ្ងៃ សៅរ៍ - អាទិត្យ និងថ្ងៃឈប់សំរាក ក្មេង ៥$ និង មនុស្សវ័យជំទង់រឺចាស់ ៧$ ។កូនក្មេងចាប់ពីអាយុក្រោម ២ឆ្នាំមិនត្រូវបានគិតតំលៃសំបុត្រឡើយ

*ទូដាក់អីវ៉ាន់ កាក់ ១ តំលៃ ១០០០ រៀល (កាក់មួយអាចបិទបើកទូដាក់អីវ៉ាន់បានតែមួយដងគត់)

 សួនទឹកហ្គ្រេនភ្នំពេញមានទីតាំងនៅផ្លូវហាណូយ/ផ្លូវ 598 ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពីវត្តភ្នំឆ្លងកាត់តាមផ្លូវកោះពេជ្រចំណាយពេល២០នាទីនឹងទៅដល់សួនទឹកហ្គ្រេនភ្នំពេញនិងត្រឹមតែ១៥នាទីប៉ុណ្ណោះពីប្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់ទីក្រុងរណបអន្តរជាតិហ្រ្គេនភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី។ សួនទឹកហ្គ្រេនភ្នំពេញជាសួនទឹកកែច្នៃដែលមានអាងហែលទឹក ល្បែងកម្សាន្តសំរាប់ក្មេងៗ។ សួនទឹកនេះបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី 10 មេសា 2016 ។  សួនទឹកហ្គ្រេនភ្នំពេញមាន​សួនទឹក​កម្សាន្ត​ចំនួន​បី​កន្លែង​ ដូចជា​សួន​ទឹក​ខ្នាតធំ​មួយ​សម្រាប់​មនុស្ស​ធំ ឬវ័យ​ជំទង់​ ដោយមាន​ទទឹករអិល​វែងៗ​មានប្រវែងពី ១២ ទៅ ១៤ ម៉ែត្រ ខណៈ​ទឹកអាង​នៃ​សួនទឹក​នោះ ​មាន​ជម្រៅ​ត្រឹមតែ​មួយម៉ែត្រ​ប៉ុណ្ណោះ​។ រីឯ​សួនទឹក​ពីរ​ទៀត​មាន​ខ្នាត​មធ្យម សម្រាប់​កុមារតូចៗ​លេង​កម្សាន្ត។​ ​ក្រៅ​ពី​សួនកម្សាន្ត​ទឹក​ ក៏​មាន​សេវាកម្ម​ភោជនីយ​ដ្ឋាន កន្លែងហាត់​ប្រាណ​ និង​កន្លែង​សម្រាប់​ក្មេងលេង។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 56
  • ម្សិលមិញ 198
  • ចំនួនសរុប 270061
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ