តម្លៃ.net សូមស្វាគមន៍!

ក្រៅពីទឹកសមុទ្រ ក្រុងកំពង់សោមនៅមានកន្លែងកំសាន្តដែលទាក់ទាញអារម្មណ៌ជាគេមួយទៀត

ទឹកជ្រោះធម្មជាតិធ្លាក់ជាដំណាក់ៗត្រជាក់ដល់បាតដី ស្រស់ស្អាតទាំងធម្មជាតិជុំវិញនិងទឹកដែលហូរចុះមកពីលើភ្នំ។ ជាពិសេសនៅទីនោះមានលក់ផ្លែឈើ និងអាហារប្រចាំតំបន់។

ក្បាលឆាយជារមណីយដ្ឋានធម្មជាតិដែលពេញនិយមសំរាប់ភ្ញៀវទេសចរដែលមកពីលេងសមុទ្រកំពង់សោម។ទឹកជ្រោះ​ក្បាលឆាយ​មាន​ទីតាំង​នៅក្នុង​ខណ្ឌ​ព្រៃនប់ខេត្ត​ព្រះសីហនុ។ ក្បាលឆាយស្ថិតនៅភាគខាងជើង១៦គីឡូម៉ែតពីក្រុងព្រះសីហនុ។ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​មកពី​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅ​ទិស​ខាងជើង​មាន​ចំងាយ៧​គីឡូម៉ែត្រ​រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ​២១៧​ប្រហែល៩​គីឡូម៉ែត្រ​នឹង​ទៅដល់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញមួយនេះ​។ ​ទឹកជ្រោះ​ក្បាលឆាយ​មាន​ប្រភពទឹក​ជាច្រើន​មកពី​ជួរ​ភ្នំ​ផ្សេងៗតាម​មាត់សមុទ្រ ប៉ុន្ដែ​មកដល់​ចំណុច​មុខ​ក្បាលឆាយ​ប្រភពទឹក​នៅសល់​ផ្លូវទឹក​បី​សំរាប់​ហូរ​ដែលមាន​កំពស់​ពី ២ ទៅ ៤ ម៉ែត្រ​។ ចរន្ដទឹកមកដល់​ចំណុច​ក្បាលឆាយ​ផ្លូវទឹក​មានតែ​មួយ​ដែលមាន​ទឹក​ហូរ​ខ្លាំង​ហើយ​ធ្លាក់​ល្បាក់ទឹក​មាន​កំពស់១៤ ម៉ែត្រ។ ទឹកជ្រោះក្បាលឆាយត្រូវបានគេរកឃើញក្នុងឆ្នាំ១៩៦០

​ទឹកជ្រោះ​ក្បាលឆាយមានទឹកថ្លាឆ្វង់ត្រជាក់ដូចទឹកអម្រឹតនៅវស្សាន្តរដូវ​ដែលមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ចន្លោះ​ខែកក្កដាដល់​ខែតុលា។ នៅទីនោះមានគេសង់ជាកញ្ចុះតូចៗសំរាប់ភ្ញៀវជួលអង្គុយលេងព្រមទាំងពិសាអាហារបែបតាមតំបន់។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 70
  • ម្សិលមិញ 741
  • ចំនួនសរុប 293825
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ