តម្លៃ.net សូមស្វាគមន៍!

ឆ្នេរខ្សាច់ដែលស្អាតជាងគេនិងមានបណ្តុំកោះជាច្រើនក្នុងប្រទេសកម្ពុជា

ក្រុងកំពង់សោមមានឆ្នេរជាច្រើនហើយឆ្នេរដែលពេញនិយមជាគេនោះគឺឆ្នេរទំនប់រលក ឆ្នេរសុខា ឆ្នេរអូទ្រេស និងឆ្នេរអូរឈើ ទាល។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមទូកទៅលេងកោះដែលនៅជិតៗដូចជាកោះទន្សាយ កោះពស់ កោះរុងជាដើម។

អ្នកទេសចរអាចជួលតូបអង្គុយលេងឬជួលផ្ទះនៅតាមឆ្នេរសំរាកបាន។ ចំណែកតម្លៃមិនមានកំណត់ច្បាស់លាស់ទេគឺអាស្រ័យលើ ម្ចាស់កន្លែងដាក់។

សំរាប់រដូវបុណ្យទាន ថ្ងៃឆ្លងឆ្នាំ ចូលឆ្នាំគួរកក់សណ្តាគារនិងកន្លែងអង្គុយលេងមុនដោយសារមានមនុស្សកុះករទៅទីនោះ។

ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុជាប់​ជា​ចំណាត់ថ្នាក់​​ជា​ឆ្នេរ​ស្អាត​ដាច់​គេរួម​ប្រជុំ​ទៅ​ដោយ កោះ​ចំនួន​២០​កោះ​ដែលពោរពេញ​ទៅ​ដោយ​ទេសភាព​ស្រស់​ត្រកាល​ដូចជា ​ឋាន​សួគ៌ា​លៃ ហើយ​កោះ​ទាំង​នោះ​ជា​តំបន់​អេកូ​ធម្មជាតិ រួមជាមួយអាហារសមុទ្រស្រស់ៗដែលមានតម្លៃសមរម្យ។ នៅ​ក្នុង​ចំណោម​កោះ​ទាំង​២០​នេះ នៅ​កម្ពុជា គឺ​មាន​កោះរុង​ ដែល​មាន​ឆ្នេរសមុទ្រ​ស្អាត​ល្អ​ឯក ពោរពេញ​ទៅ​ដោយ​ខ្សាច់​កកើត​ឡើង​ពី​ធម្មជាតិ ​ដែល​មាន​ពណ៌​.ស​ក្បុស ​ប្រកបដោយ​ទឹកសមុទ្រ​ថ្លា​យង់​ដូច​កញ្ចក់ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​តំបន់​កោះ​នេះ​មិន​ចេះ​ជិនណាយ។ កោះរុង ​បាន​ក្លាយ​ជា​តំបន់​មាន​ឆ្នេរសមុទ្រ ​ក្នុង​ផ្ទៃក្រឡា​៧៨​គីឡូម៉ែត្រ​ការ៉េ។ នៅក្នុងតំបន់កោះរុងមានប្រជុំកោះជាច្រើនទៀតកោះក្រៅ កោះក្នុង កោះបង កោះប្អូន កោះតូច កោះធំ កោះស្នេហា កោះរុង កោះរុងសន្លឹម។ល។ បច្ចុប្បន្ននៅ​ឆ្នេរ​ប៉ែក​ខាងលិច មានផ្ទះ​សំណាក់​ជា​របៀប​បឹងកាឡូ​​ជា​ច្រើន សំរាប់​អោយ​​ភ្ញៀវ​បរទេស​ស្នាក់​នៅ​ និង​ទស្សនា​ថ្ងៃលិច​ឯ​នាយ​សមុទ្រ។

បន្ទាប់មកទៀតគឺកោះស្នេហាដែលជា​កន្លែង​​​​ដ៏​ពិសេស​សំរាប់​​គូស្នេហ៍​សំបូរប្រាក់ទាំង​ឡាយ ដែល​និយម​នាំ​គ្នា​មកក្រេបទឹកឃ្មុំនៅ​ទី​នេះ។ ភ្ញៀវទេសចរអាចជួលទូកទៅកំសាន្តនៅកោះទន្សាយហើយនៅទីនោះមានព្រះសំណាក់តូចៗសំរាប់ជួលទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សំរាប់អ្នកដែលមកកំសាន្តតែមួយថ្ងៃ គេចូលចិត្តទៅកំសាន្តនៅឆ្នេរទំនប់រលក។​ នៅទីនោះមានរលកមិនសូវធំ ហើយទឹកក៏មិនសួវជ្រៅ។ វាជាទីកំសាន្តដ៏សាកសមសំរាប់គ្រួសារដែលមានក្មេងតូចៗ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 102
  • ម្សិលមិញ 198
  • ចំនួនសរុប 270107
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ