តម្លៃ.net សូមស្វាគមន៍!

កោះរុងដែនដីកោះដ៏ស្រស់ស្អាតកំពុងទទួលការពេញនិយមខ្លាំង

កោះរុងមានផ្ទះសំណាក់តូចៗល្មមសង់ឡើងពីស្បូវ ទេសភាពស្រស់ត្រកាល មានដើមឈើពណ៌ខៀវខ្ចៅ សម្រស់ឆ្នេរខ្សាច់សម៉ត់ខៃ ទឹកធ្លាក់ពីលើខ្នងភ្នំត្រជាក់ជួយបំបាត់ភាពស្អោះស្អាប់នៃអាកាសធាតុត្រូពិច។ អ្នកទេសចរអាចជួលទូកកម្សាន្តជុំវិញកោះជាលក្ខណ:ផ្ទាល់ខ្លួនបាន។

កោះនេះសំបូរអ្នកទេសចរជាពិសេសអ្នកទេសចរបរទេសនៅរដូវប្រាំង

កោះរុងមានប្រវែង៤៣ម៉ែតស្ថិតក្នុងខេត្តព្រះសីហនុ។ ពីទីរួមខេត្តទៅចំណាយពេល៣ម៉ោងនឹងទៅដល់ដែនដីកោះរុង។ កោះនេះមានឆ្នេរខ្សាច់សក្បោះលាតសន្ធឹងប្រវែងប្រហែល៧គីឡូម៉ែត មានផ្ទះសំណាក់លំហែសំរាប់អ្នកទេសចរ មានទឹកធ្លាក់ដែលអ្នកទេសចរអាចហែលទឹកសមុទ្រនិងលែងទឹកសាបដែលធ្លាក់ពីលើខ្នងភ្នំបានថែម ទៀតផង។ ភាគច្រើនកោះនេះសំបូរអ្នកទេសចរនៅរដូវប្រាំងដោយសារនៅរដូវវស្សាមានភ្លៀងធ្លាក់ ខ្លាំងហើយមានខ្យល់បក់ខ្លាំងពិបាកក្នុងការជិះទូកឆ្លងទៅកោះ និងការធ្វើដំណើរជុំវិញកោះ។ សម្រស់ទឹកដីកោះដែលមានទាំងទេសភាពឆ្នេរ ទឹកសមុទ្រ ព្រៃភ្នំ និងទឹកធ្លាក់អាចជួយអោយអារម្មណ័ស្រស់ថ្លានិងលន្លង់លន្លោច បាត់អស់ទុក្ខកង្វល់បាន។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 103
  • ម្សិលមិញ 198
  • ចំនួនសរុប 270108
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ