តម្លៃ.net សូមស្វាគមន៍!

សម្រស់ក្បាលឆាយគយគន់មិនជិនណាយធម្មជាតិទឹកធ្លាក់

រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយមានសម្រស់ស្រស់ស្អាត ខ្យល់អាហារបរិសុទ្ធ មានផ្ទាំងថ្មធំៗ ខ្ទមតូចៗប្រក់ស្បូវមានអង្រឹងនៅក្នុងនោះ មានលក់វត្ថុអនុស្សាវរីយ៍ និងអាហារស្ងោរឆាដុតអាំងឈ្ងុយឆ្ងាញ់។ បើទោះជាក្បាលឆាយស្ថិតនៅក្នុងក្រុងព្រះសីហនុ តែទឹកធ្លាក់នេះជាទឹកសាបដែលហូរធ្លាក់ពីលើភ្នំ។ រដូវដែលគេចូលចិត្តទៅលេងគឺរដូវវស្សាដោយសារមានទឹកធ្លាក់ខ្លាំង ហើយនៅរដូវប្រាំងមិនសូវមានទឹកទេតែអ្នកទេសចរអាចទៅកម្សាន្តថតរូបលេងកម្សាន្តជាដើម។

រមណីយដ្ឋាននេះចាប់បើកតាំងពីថ្ងៃរហូតដល់ល្ងាច

តម្លៃចូលកម្សាន្ត សំរាប់ម៉ូតូតម្លៃក្នុងមួយគ្រឿង ១០០០រៀល

សំរាប់រថយន្តក្នុងមួយគ្រឿង ១ដុល្លា។

​រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយមានទីតាំងនៅក្រុងព្រះសីហនុ ខណ្ឌព្រៃនប់។ ចេញពី​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ជាតិ​លេខ​៤ ទៅ​ទិស​ខាងជើង​មាន​ចំងាយ៧​គីឡូម៉ែត​រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ​២១៧​ប្រហែល៩​គីឡូម៉ែត​និង​ទៅដល់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់ក្បាលឆាយ។ ​ទឹកជ្រោះ​ក្បាលឆាយ​មាន​ប្រភពទឹក​ជាច្រើន​មកពី​ជួរ​ភ្នំ​ផ្សេងៗ​មកប្រសព្វគ្នា។ កម្លាំងទឹក​ហូរ​ខ្លាំងមាន​កំពស់១៤ម៉ែតនៅរដូវវស្សា ហេតុនេះតំបន់នេះមានអ្នកទេសចរច្រើននៅរដូវវស្សា។ ទឹកធ្លាក់​ក្បាលឆាយ​ត្រូវបាន​គេ​រកឃើញតាំងពី​ឆ្នាំ​១៩៦០តែ​ដោយសារ​សង្គ្រាមទើបខកខានអភិវឌ្ឈន៍រហូតដល់​​ឆ្នាំ​១៩៩៨ តំបន់​ក្បាលឆាយ​ត្រូវបានក្រុមហ៊ុន អាន​កូ បានធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ព្រៃភ្នំ​នេះ​ប្រែក្លាយ​​ជា​តំបន់រ​មណី​យ​ដ្ឋា​ន​ទេសចរ​ណ៏​គួ​រឲ្យ​ចាប់អារម្មណ៍បន្ទាប់ពី​ឆ្នេរ​នៅក្នុង​ទី​រួម​ខេត្ត​ព្រះសីហនុ។ បើទោះបីជាក្រុមហ៊ុនធ្វើការអភិ​វឌ្ឈន៍ក៏ដោយ ក៏ក្រុមហ៊ុននៅតែរក្សាទុកធម្មជាតិពិតៗមិនកែច្នៃនៃសម្រស់ទឹកធ្លាក់ដែរ។ ជាទូទៅអ្នកទេសចរច្រើនទៅហែលទឹកនៅទីនោះក្រោយពីហែលទឹកសមុទ្ររួចនៅពេលព្រឹករហូតដល់ថ្ងៃត្រង់ គេក៏បន្តទៅហែលទឹកសាបនៅក្បាលឆាយបន្តរហូតដល់ពេលល្ងាចទើបចេញដំណើរត្រឡប់ទៅគេហដ្ឋានវិញឬទៅសណ្ឋាគារវិញ។ គេមិនត្រឹមតែអាចលេងទឹកសាប គយគន់សម្រស់ទឹកធ្លាក់និងព្រៃភ្នំប៉ុណ្ណោះទេ ថែមទាំងអាចពិសានំចំនីក្នុងតំបន់នោះថែមទាំង។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 135
  • ម្សិលមិញ 198
  • ចំនួនសរុប 270140
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ