តម្លៃ.net សូមស្វាគមន៍!

គយគន់ផ្កាថ្ម សត្វព្រៃកម្រ និង ទេសភាពឆ្នេរសមុទ្រនៅឧទ្យាជាតិរាម

ឧទ្យានជាតិរាមជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិទាំង៧របស់ខ្មែរដែលមានសម្រស់ស្រស់ត្រកាលនៃឆ្នេរថ្មដុះ ព្រៃកោងកាង សត្វព្រៃកម្រ និងទេសភាពនៃដែនដីកោះព័ទ្ធជុំវិញ ថែមទាំងមានព្រៃភ្នំ ព្រែក មាត់សមុទ្រ កោះ និងច្រាំងដែលមានផ្កាថ្ម។

ឧទ្យាននេះមានសេវាបំរើជូនដើរកម្សាន្តដោយទូកនិងថ្មើរជើងទៅកាន់តំបន់ដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។

អ្នកទេសចរណ៍អាចទស្សនាស្វា ផ្សោត ប្រើស ជ្រូកព្រៃ និងបក្សាបក្សីជាច្រើនប្រភេទនៅលើផ្ទៃដីប្រមាណ២១ ០០០ហិកតា។

មានសេវាកម្មរបស់សណ្ឋាគារនិងផ្ទះសំណាក់​សំរាប់តម្លៃសំបុត្រទៅទស្សនាកម្សាន្តនៅឧទ្យានជាតិរាមក្នុងតម្លៃ ១៥ដុល្លា​ ដល់ ២០ដុល្លា រួមបញ្ចូលសេវាកម្មដឹកអ្នកដំណើរទៅកាន់ឧទ្យាននិងត្រឡប់មកវិញ ទូក អាហារថ្ងៃត្រង់ជាដើម ហើយសំរាប់ម៉ោងចេញដំណើរ ម៉ោង៧ព្រឹក និង ៨ព្រឹក។ សំរាប់ម៉ោងត្រឡប់មកវិញ ម៉ោង៤ល្ងាចឡើងទៅ។

សំរាប់តម្លៃជួលទូកកម្សាន្តអាស្រ័យលើប្រភេទទូក។ ជាធម្មតាតម្លៃ ៦៥ដុល្លា ត្រឹមជិះបាន៥នាក់ និង ៩ដុល្លា សំរាប់លើសពី៥នាក់។

សំរាប់តម្លៃសេវាកម្មជូនកម្សាន្តតាមថ្មើរជើងចាប់ពី ៤ដុល្លា​ ដល់ ៨ដុល្លា។

ឧទ្យានជាតិរាមស្ថិតនៅចន្លោះកោះថ្មី និងក្រុងព្រះសីហនុ ប្រហែលជា១៨គីឡូម៉ែតខាងកើតខេត្តព្រះសីហនុ ដែលមានផ្ទៃដី សរុប ២១ ០០០ ហិកតា ដែលក្នុងនោះ ១៥ ០០០ហិកតា ក្នុងនោះមានដីគោកស្ថិតនៅតាមឆ្នេរសមុទ្រ និង ៦ ០០០ហិកតាជាផ្ទៃទឹកសមុទ្រ។។ ឧទ្យានេះត្រូវបានប្រកាសជាតំបន់អភិរក្សនៅឆ្នាំ១៩៩៣ដោយព្រះរាជក្រិត្យ ពីព្រោះតែតម្លៃជាតិ វិទ្យាសាស្ត្រ អប់រំ និងកម្សាន្ត។ ឧទ្យាននេះមានសម្រស់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមាន ផ្លូវអមតាមឆ្នេរសមុទ្រ ដើមកោងកាង ព្រៃ ភ្នំ និងសត្វស្លាបជាច្រើនប្រភេទ និងឆ្នេរ ស្រស់បំព្រង និងសម្រស់ដែនកោះដ៏គួរឲ្យទាក់ទាញបំផុតដែលជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ។ ឧទ្យាននេះមានឆ្នេរថ្មដុះដែលស្រស់ស្អាតជាងគេនិងអាចមើលឃើញដទៃទៀតដូចជាកោះ តាគៀវ និងកោះស្រមោចជាដើម។ នៅទីនោះមានផ្ទះសំរាប់ស្នាក់និងទូកកម្សាន្តសំរាប់ជួល។ សិស្ស​ និស្សិតនិងអ្នកទេសចរអាចសិក្សាស្វែងយល់ពី ថ្មដុះ សត្វដែលកម្រ ព្រៃកោងកាងជាដើម។ សណ្ឋាគារនិងផ្ទះសំណាក់​នៅទីនោះមាន២កន្លែងនៅរាម និង មួយកន្លែងទៀតនៅខាងស្តាំឆ្នេរ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 116
  • ម្សិលមិញ 741
  • ចំនួនសរុប 293871
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ