តម្លៃ.net សូមស្វាគមន៍!

ចាប់តាំងពីឆ្នាំ២០០៨ប្រាសាទព្រះវិហារឈរបង្អួតសម្រស់និងអានុភាពលើឆាកពិភពលោក

ប្រាសាទព្រះវិហារមានក្បូរក្បាចរចនាវិចិត្រសង់ឡើងខ្ពស់ផុតព្រៃប្រឹក្សា។ ប្រាសាទនេះជាប្រាសាទភ្នំដែលមានក្លោងទ្វារ៥ហើយក្លោងទ្វារនីមួយៗមានក្បូរក្បាច់ផ្សេងៗគ្នា។ នៅលើប្រាសាទមានទេសភាពស្រស់បំព្រង គេអាចមើលឃើញព្រៃ ដងភ្នំដងរែកនិងព្រំដែនថៃបានយ៉ាងច្បាស់។ ប្រាសាទនេះមានចម្ងាយ២១០គីឡូម៉ែត្រពីក្រុងសៀមរាបកាត់តាមផ្លូវអន្លង់វែង ដោយចំណាយពេលជាង៥ម៉ោងកន្លះតាមរថយន្តឬគេអាចធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។

មានរថយន្តក្រុងពីភ្នំពេញឆ្លងកាត់កំពង់ធំទៅស្រអែមចេញដំណើរពីព្រឹកនឹងទៅដល់រសៀល ហើយពីស្រអែមចម្ងាយ៣០គីឡូម៉ែត្រភាគខាងត្បូង។

មានម៉ូតូឌុបជិះទៅកាន់ព្រះវិហារ១៥ដុល្លាក្នុងមួយនាក់ បើច្រើននាក់នឹងតម្លៃនឹងថោកជាងនេះ។ ហើយពីស្រអែមនាមរថយន្តឈ្នួល៨ដុល្លានិងតាស៊ីជិះរួមគ្នា១០ដុល្លាទៅកាន់សៀមរាប។

*នៅឯការិយាល័យសំបុត្រមានសេវាកម្មដឹកជញ្ជូនទៅមកដោយរថយន្ត២៥ដុល្លា និង ម៉ូតូ៥ដុល្លាទៅកាន់ប្រាសាទ។

*សំបុត្រចូលទស្សនា សំរាប់ជនជាតិខ្មែរឥតគិតថ្លៃ។

**ម៉ោងចូលទស្សនាប្រាសាទពីម៉ោង ៨ព្រឹកដល់ម៉ោង៤រសៀល។

ប្រាសាទ​ព្រះវិហារស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្តនៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​ខេត្តព្រះវិហារជាប់ព្រំប្រទល់ប្រទេសថៃមាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញនិងមាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​តាម​ផ្លូវ​លេខ​២១១ពីទីរួមខេត្តទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ សង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០ សំណង់ត្រូវបានកែរលំអអោយកាន់តែល្អស្អាត)។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំងក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២​។ នៅឆ្នាំ២០០៨ប្រាសាទព្រះវិហារត្រូវបានដាក់ចូលជាបេតិកភណ្ឌ័ពិភពលោក។ ប្រាសាទនេះសង់ឡើងក្នុងគោលបំណង់សំរាប់ទុកអាទិទេព ស្រីសិខៈ រិស្វារៈដែលជាលិង្គគ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​អស្ចារ្យ និងសំរាប់បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ក្នុងពិធីព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានផ្លូវឡើងតាមព្រំដែនថៃដោយសារកាលពីមុនកម្ពុជាមានទឹកដីធំធេងលាតសន្ធឹងដល់ភូមា។

ប្រាសាទនេះមានក្លោងទ្វារ៥គឺ ក្លោងទ្វារទី១វាងតាមច្រកភ្នំដងរែកធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ នឹងទីដល់ក្លោងទ្វារទី២មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​ថា ព្រះបាទ ភូមិផុន អាឌុល យ៉ាដេតនៃប្រទេសថៃ ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ។ ​ចម្ងាយ ១៥០​ម៉ែត្រទៀតមាន​នៅ​ខាង​ឆ្វេង​ដៃមាន​តួប្រាសាទ​តូច​ៗ នឹងទៅ​ដល់​ខ្លោង​ទ្វារ​ទី​៣​មាន​សិលាចារឹក​និយាយ​អំពី​ការកសាង​ប្រាសាទគឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មានបង្កាន់ដៃដែលរាងដូចជា​ខ្លួន​នាគ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។ ប្រហែលចម្ងាយ​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រនឹងទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេមាន​កំពស់ ៥២៥​ម៉ែត្រ ។

ប្រាសាទនេះមានទំហំកន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ។ នៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹងជា​កន្លែង​ដែល​ចោទ​អាចមើលឃើញទឹកដីថៃ។ ប្រាសាទដែលខ្ពស់ជាងគេនេះហើយប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នៅទីនោះ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 128
  • ម្សិលមិញ 741
  • ចំនួនសរុប 293883
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ