តម្លៃ.net សូមស្វាគមន៍!

ទោះបីប្រាសាទបាកានចាស់ទ្រុឌទ្រោមបន្តិចក៏ដោយតែនៅតែជាទីពេញនិយមពីសំណាក់អ្នកទេសចរនិងអ្នកស្រាវជ្រាវ

ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័ន្តកំពង់ស្វាយមានរចនាបថស្រដៀងនឹងប្រាសាទតាព្រហ្មនិងប្រាសាទបាយ័ន។ ប្រាសាទនេះនៅកណ្តាលព្រៃព្រឹក្សាខៀវស្រងាត់ មានផ្លូវដីធំសំរាប់ម៉ូតូឬរថយន្តអាចចូលទៅបាន។ នៅក្បែរនោះមានប្រាសាទជាច្រើនដូចជា ប្រាសាទព្រះដំរី តាព្រហ្ម មុខបួន និងព្រះស្ទឹងជាដើម។ អ្នកទេសចរអាចបោះតង់តូចៗដើម្បីពិសាអាហារនៅមុខប្រាសាទគយគន់ធម្មជាតិស្រស់បំព្រង។

រដូវប្រាំងគឺជារដូវដែលអំណោយផលក្នុងការធ្វើដំណើរទៅទស្សនាប្រាសាទ ពេលទៅដល់ទីនោះមានម្លប់ត្រជាក់មិនក្តៅខ្លាំងពេកហើយផ្លូ​វក៏ស្រួលធ្វើដំណើរជាងរដូវវស្សា។

ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័ន្តកំពង់ស្វាយ មានទីតាំងស្ថិតនៅក្នុងភូមិតាសែង ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ប្រហែល ១០៥គីឡូម៉ែត្រពីទីរួមខេត្ត។ កាលពីសម័យបុរាណ ប្រាសាទបាកាន ឬប្រាសាទព្រះខ័យនកំពង់ស្វាយ គេហៅថា “ជ័យសិរី ឬជ័យស្រី” វាគឺជាឈ្មោះ​ដើមរបស់មេទ័ព ជ័យស្រី។ ប្រាសាទនេះត្រូវបានសាងសងក្នុងរាជព្រះបាទ សូរ្យវរ័្មនទី ១ (១០០២-១០៥០) ដើម្បី៏ឧទ្ទិសដល់លទ្ធិហិណ្ឌូ នៃប្រហ្មញ្ញសាសនា ហើយបន្ទាប់មកប្រាសាទ​នេះត្រូវបាន​សាង​សង់បញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះស្ថិតលើវាលមួយដែលជាកន្លែងគោរពបូជារបស់ព្រះមហាក្សត្រ។ ប្រាសាទនេះមានកំពែងពីរជាន់។ រចនាបទនៃប្រាសាទនេះខ្លះ ស្រដៀងទៅនឹងរចនាបទនៃប្រាសាទបាយ័ន និង តាព្រហ្ម។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 154
  • ម្សិលមិញ 198
  • ចំនួនសរុប 270159
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ