តម្លៃ.net សូមស្វាគមន៍!

រមណីយដ្ឋាន​ថ្មីគឺរមណីយដ្ឋានទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និមិ្មតដែលស្រស់ស្អាតចេញពីធម្មជាតិពិតៗ

រមណីយដ្ឋានទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និមិ្មតមានសម្រស់ស្រស់ស្អាត ស្នូរតន្រ្តីធម្មជាតិកើតចេញពីសំលេងទឹកធ្លាក់ និងដើមឈើស្រស់បំព្រង។

រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និមិ្មត​ស្ថិត​នៅ​​ភូមិ​កំពង់សា​ម៉ី ឃុំ​កំពង់​ស្រឡៅ​២​ ស្រុក​ឆែប​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ឡាវ​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ១៤០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ព្រះវិហារ​។ ពី​ឃុំ​ស្រឡៅ​១​​បត់​ស្តាំដៃមាន​ស្លាកសញ្ញា​សរសេរ​ថា​រមណី​យដ្ឋា​ន​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត។​

រមណីយដ្ឋាននេះមាន​ទិដ្ឋភាព​ទឹកធ្លាក់​ធម្មជាតិ​ដែល​ហូរ​ធ្លាក់​លាន់ឮ​ខ្ទរ​នៅ​ទន្លេមេគង្គ​លើនិងសម្រស់ព្រៃបឹ្រក្សាខៀវខ្ចី​។​ ​ ​​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់នេះក្រោយពីមាន​ការអភិវឌ្ឍ​​របស់​មន្ទីរ​ទេសចរណ៍ខេត្ត​រួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក៏​ដូចជា​មូលដ្ឋានមក ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង កម្សាន្ត​យ៉ាងច្រើនកុះករនៅគ្រប់​រដូវ​កាល ជាពិសេសរដូវបុណ្យទានឈប់សំរាក​។​

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
  • ថ្ងៃនេះ 228
  • ម្សិលមិញ 362
  • ចំនួនសរុប 317113
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ