តម្លៃ.net សូមស្វាគមន៍!

លង់សម្រស់ធម្មជាតិនិងមន្តស្នេហ៍ទឹកជ្រោះប៊ូស្រា ទឹកជ្រោះ​សែន​មនោ​រម្យ និងទឹកជ្រោះរ​មនា

មណ្ឌលគីរីជាខេត្តមួយដែលល្បីខាងវប្បធម៌ជនជាតិភាគតិចមាន​ជនជាតិ​ព្នង គ្រឹ ​ង កា​ឆុក កា​វែ​ត​ជាដើមនិងមានទឹកជ្រោះដ៏ស្រស់ស្អាត។ ទឹកជ្រោះប៊ូស្រាមានសម្រស់ស្អាតដាច់គេក្នុងចំណោមទឹកជ្រោះទាំងអស់ក្នុងប្រទេសកម្ពុជា។ ទឹកជ្រោះនេះមានប្រភពទឹក២ហូរបញ្ជូលគ្នាដែលមានទឹកហូរគ្រប់ខួបប្រាំងនិងវស្សា។ ភ្ញៀវទេសចរសប្បាយតាំងពីតាមផ្លូវទៅកម្សាន្តរហូតដល់តំបន់ទឹកជ្រោះ។ មិនត្រឹមតែប៉ុណ្ណោះទឹកជ្រោះ​សែន​មនោ​រម្យ និងទឹកជ្រោះរ​មនាក៏សម្បូរអ្នកទេសចរមិនចាញ់ទឹកជ្រោះប៊ូស្រាដែរ។

មណ្ឌលគីរីជាខេត្តដែលមានសម្រស់ធម្មជាតិល្អផ្តាច់គេ។ ដោយសារការកើនឡើងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មណ្ឌលគីរីត្រូវបានអភិវឌ្ឈន៍ដូចជាផ្លូវថ្នល់ ការការពារបរិស្ថានជាដើម។ ខេត្ត​នេះ​មាន​ទឹកជ្រោះ​ជាង៦០កន្លែង ប៉ុន្តែ​ទេសចរ​អាច​ទៅកម្សាន្ត​បានតែ​នៅ​កន្លែង​ខ្លះ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​នៃ​តំបន់​ទាំងនោះ។ ទឹកជ្រោះ​ដែល មានឈ្មោះ​ល្បីល្បាញ​ជាងគេ​គឺ​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​ឋិត​នៅ​ចម្ងាយ៤៣គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុងស្រុក​ពេជ្រ​ចិន្ដា។

*ទឹកជ្រោះ​ប៊ូ​ស្រា​ចែកចេញ៣ដំណាក់គឺ ដំណាក់​ទីមួយ មាន​កម្ពស់​ប្រមាណ១២ម៉ែត្រ។ ដំណាក់​ទី​ពីរ មាន​កម្ពស់​ពី១៥ ទៅ២០ម៉ែត្រ និងដំណាក់​ទី​បី ឋិត​នៅ​ឆ្ងាយ​ពី​ដំណាក់​ទី​ពីរ ដែល​មិនអាច​ទៅដល់​បាន​ព្រោះ​ជា​តំបន់​ព្រៃក្រាស់ៗ និង​សម្បូរ​សត្វ សាហាវ​រស់នៅ។

*ទឹកជ្រោះ​សែន​មនោ​រម្យ ឋិត​នៅក្នុង​ស្រុក​សែន​មនោ​រម្យ​ចម្ងាយ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​នេះ​មានទឹក ធ្លាក់៣ដំណាក់​ផងដែរគឺៃដំណាក់​ទីមួយ មាន​កម្ពស់មួយ​ម៉ែត្រ ដំណាក់​ទី​ពីរមាន​កម្ពស់៧ម៉ែត្រជាទីដែល​សម្បូរ​មនុស្ស​ទៅកម្សាន្ត និងដំណាក់​ទី​បី ពុំ​សូវ​មាន​មនុស្ស​ទៅ​កម្សាន្ត​នោះទេ។ មាន​ទឹកធ្លាក់​កម្ពស់១,៥ម៉ែត្រ និង​មាន​ចម្ងាយ១គីឡូម៉ែត្របន្តទៀត​ពី​ទឹកធ្លាក់​ទី​ពីរ។

*ទឹកជ្រោះរ​មនា ឋិត ក្នុងស្រុក​សែន​មនោ​រម្យ ចម្ងាយ១០,៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ នៅជុំវិញតំបន់​ទឹកជ្រោះ​នេះ​សម្បូរទៅដោយដំណាំផ្សេងៗដូចជា​កោ​ស៊ូ ស្វាយចន្ទី កាហ្វេ និង​រុក្ខជាតិ ព្រៃឈើ​តូចធំ​ជា​លម្អ​នៃ​តំបន់​នេះ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 131
  • ម្សិលមិញ 741
  • ចំនួនសរុប 293886
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ