តម្លៃ.net សូមស្វាគមន៍!

មរតកដ៏មានតម្លៃមហាសាលរបស់ខ្មែរបង្អួតសម្រស់ទាក់ទាញភ្ញៀវជិតឆ្ងាយគ្រប់ជាតិសាសន៍មកហើយមកទៀត

អង្គរវត្តឬអង្គរតូចជាប្រាសាទដែលធំជាងគេនិងមានចំលាក់ក្បាច់ល្អស្អាតព្រមទាំងហេដ្ឋារចនាសម្ព័ន្ធល្អឥតខ្ចោះក្នុងចំណោយប្រាសាទទាំងអស់នៅក្នុងតំបន់នៃខេត្តសៀមរាប។ អង្គរញ៉ាំងអោយអន្តរជាតិបានស្គាល់ពីប្រទេសកម្ពុជា ស្គាល់ពីវប្បធម៌និងអរិយធម៌របស់ខ្មែរ។ បច្ចុប្បន្នមានភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាប្រាសាទយ៉ាងច្រើនកុះករ ជាពិសេសភ្ញៀវបរទេសគ្រប់ជាតិសាសន៍។ ប្រជាជនប្រកបអាជីវកម្មហើយសូម្បីតែក្មេងនៅទីនោះម្នាក់ៗសុទ្ធតែចេះនិយាយភាសាជាច្រើនធ្វើអោយងាយស្រួលក្នុងការទំនាក់ទំនងគ្នា។

*តម្លៃសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់អង្គរមាន៣ប្រភេទគឺ:

សំរាប់ភ្ញៀវទេសចរបរទេស សំបុត្រសំរាប់១ថ្ងៃតម្លៃ ២០ដុល្លា ៣ថ្ងៃ ៤០ដុល្លា និង​ ៧ថ្ងៃ ៦០ដុល្លា(សំរាប់សំបុត្រចូលទស្សនាប្រាសាទកោះកេរ្តិ៍ ភ្នំគូលេន និងបឹងមាលាគិតក្នុងតម្លៃផ្សេងទៀត)

សំរាប់ភ្ញៀវទេសចរជាតិអនុញ្ញាតិអោយចូលទស្សនាឥតគិតថ្លៃ។

ម៉ោងចូលទស្សនាចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។

ប្រាសាទអង្គរវ​ត្តស្ថិតនៅក្នុងខេត្តសៀមរាប​ភាគខាង​ជើងនៃ​ក្រុង​សៀមរាបក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧គីឡូម៉ែតពីទីរួមខេត្ត។ "អង្គរ"មានន័យថា "ក្រុងឬនរគ" ឯ "វត្ត"មានន័យថាទីសក្ការបូជាក្នុងព្រះពុទ្ធសាសនា។ អង្គរវត្តជា​ប្រាសាទ​បែប​ប​ហិណ្ឌូ​និយម​ដែល​បាន​កសាង​ដើម្បី​ចម្លង​ពី​ស្ថានសួគ៌​មក​ផែនដី​។ ប្រាសាទអង្គរវត្តឬអង្គរតូចត្រូ​វបានចុះជាបិតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ ហើយបច្ចុប្បន្នប្រាសាទនេះត្រូវ​បានជាប់ចំណាត់ថ្នាក់ទី១ក្នុងចំណោមបិតិកភណ្ឌពិភពលោក។ ប្រាសាទ​នេះសាង​ឡើង​នៅ​សតវត្ស​ទី​១២ក្នុង​រាជ​ព្រះ​បាទ​សូរ្យវរ្ម័នទី២នៅយសោធរបុរ:។ ប្រាសាទនេះសង់ឡើងតាមលទ្ធិព្រហ្មមញ្ញសាសនាឧទ្ទិសដល់ព្រះវិស្ណុ។ ក្នុងប្រាសាទមានលិង្គព្រះឥសូរនិងយូនីព្រះនាងឧមាជាច្រើន។ ប្រាសាទ​នេះមាន​កំផែង​ពី​ក្រៅ​ប្រវែង ៣.៦ គីឡូម៉ែត្រ (២.២​ម៉ែល៍​) ដែល​មាន​កំពូលប្រាំរាង​ជា​ជ្រុង​កែង​ចំនួន​បី ជ្រុង​នីមួយៗ​ខ្ពស់​ជាង​ជ្រុង​មួយទៀត និង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​តំណាង​អោយ​ភ្នំ​ព្រះ​សុមេរុ ដែល​ជា​ស្ថាន​របស់​ទេវៈ​ក្នុង​ទេវ​កថា​ហិណ្ឌូ​។​មកដល់សព្វថ្ងៃគេនៅមិនទាន់ដឹងថាតើអង្គរសង់ឡើងដោយដៃផ្ទាល់មួយនេះបានប្រើថ្មអស់ប៉ុន្មានម៉ឺនដុំនោះទេ។ ម្យ៉ាងវិញទៀនក៏មានសន្តិសុខ២៤ម៉ោងសំរាប់ភ្ញៀវដែលមកកំសាន្តក្នុងតំបន់នេះ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 36
  • ម្សិលមិញ 198
  • ចំនួនសរុប 270041
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ