តម្លៃ.net សូមស្វាគមន៍!

ភូមិដែលបង្ហាញវប្បធម៌ចំរុះល្បីៗរបស់ខ្មែរតែមួយគត់

ភូមិវប្បធម៌ត្រូវបានគេហៅថាស្រុកដ៏តូចមួយរបស់កម្ពុជាដែលមាន១១ភូមិ ប្រមូលផ្តុំទៅដោយសិល្បៈវប្បធម៌ចំរុះរបស់ខ្មែរ។ នៅទីនោះមានសារមន្ទីនិងអាគារវប្បធម៌ដែលមានចំលាក់ក្បាច់ក្បូរបែបខ្មែរ។ ក្រៅពីនេះនៅមានការសំដែងរបាំ អប្បរា របាំក្ងោក របាំឆាត្រ័ របាំដូង កីឡាកាយសម្ព័ន្ធ ការសំដែងរបស់សត្វ មន្តស្នេហ៍ក្រមារុំ ពិធីស្តីដណ្តឹង ពិធីអាពាហ៍ពិពាហ៍ សៀក និងរូបសូនរបស់អ្នកល្បីៗក្នុងស្រុកជាដើម។  

*ម៉ោងចូលទស្សនា ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៩យប់។

*តម្លៃសំបុត្រចូលទស្សនា សំរាប់ជនបរទេស ១៥ដុល្លា ។

ក្មេងដែលមានកម្ពស់​១១ម៉ែតចូលដោយឥតគិតថ្លៃ  ក្មេងដែលមានកម្ពស់​១៤ម៉ែតត្រូវបង់តម្លៃពេញ។

*តម្លៃជួលមគ្គុទេសក៏សំរាប់កម្សាន្តក្នុងភូមិ ៥ដុល្លា។

*តម្លៃជួលឡានអគ្គីសនីសំរាប់ជិះកម្សាន្តក្នុងភូមិ:

ឡានអគ្គីសនី៧កៅអី ១២ដុល្លា

ឡានអគ្គីសនី ១០កៅអី ១៤ដុល្លា

ឡានអគ្គីសនី ១៣កៅអី ១៦ដុល្លា។

 

កម្មវិធីក្នុងភូមិវប្បធម៌់:

ទីកន្លែង

ផ្ទះសេដ្ឋី(ពិធីអាពាហ៍ពិពាហ៍ I)11:00-11:30

មហោស្រពថ្មី(ការសំដែងវប្បធម៌ចំរុះ)2:30-3:10

មហោស្រពកណ្តាល(មន្តស្នេហ៍ផាហ៊ុម៌)3:20-3:50

ផ្ទះសេដ្ឋី(ពិធីអាពាហ៍ពិពាហ៍ II)4:00-4:30

ភូមិចិន(ការសំដែងវប្បធម៌ចំរុះ)ចន្ទ- ព្រហស្បត៍

          (របាំចូលឆ្នាំចិន)សុក្រ -សៅរ៍ - អាទិត្យ4:40-5:25

ភូមិគ្រឹង(ពិធីជ្រើរើសគូរដណ្តឹង)5:35-6:05

ផ្ទះខ្មោច

ភូមិកូឡា(សុបិន្តបុត្រីស្តេច និងការសំដែងព្រាប)6:15-6:45

មហោស្រពធំ(ព្រះបាទជ័យវរម្ម័នទី៧)សុក្រ -សៅរ៍ - អាទិត្យ7:00-8:00

ភូមិវប្បធម៌ស្ថិតនៅសង្កាត់ស្វាយដង្គុំ ភូមិសៀមរាប ក្នុងខេត្តសៀមរាប។ ចម្ងាយ៣គីឡូម៉ែតកាត់តាមផ្លូវជាតិលេខ៦ពីព្រលានយន្តហោះសៀមរាប។ ភូមិនេះត្រូវបានកសាងឡើងក្នុងឆ្នាំ២០០១ហើយបើកអោយប្រើប្រាស់ក្នុងឆ្នាំ២០០៣។ ភូមិវប្បធម៌នេះចាប់ពីបើករហូតមកដល់បច្ចុប្បន្ននៅតែមានប្រជាប្រិយភាព ហើយកម្មវិធីក្នុងភូមិនេះកាន់តែសម្បូរបែបជាងមុន។ កម្មវិធីច្រើនចាប់ពីពេលថ្ងៃទៅរហូតដល់ពេលរសៀល។ នៅខាងមុខភូមិមានតុកតុកនៅរងចាំទទួលអ្នកដំណើរ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 33
  • ម្សិលមិញ 198
  • ចំនួនសរុប 270038
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ