តម្លៃ.net សូមស្វាគមន៍!

សម្រស់​ប្រាសាទដែលស្អាតជាងគេដ៏ល្អគ្មានពីរនិងជាសម្បិត្តវប្បធម៌ពិភពលោកក្នុងប្រទេសជប៉ុន

ប្រាសាទហ៊ីមេជីជាប្រាសាទដែលស្អាតជាងគេនៅប្រទេសជប៉ុន។ ប្រាសាទនេះមានក្បាច់រចនាស្អាតនិងមានទេសភាពស្រស់ត្រកាលផ្សេងៗនៅគ្រប់៤រដូវ។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅតាមកង់ រថភ្លើង រថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួនបាន។ ភ្ញៀវទេសចរអាចទស្សនាការតាំងផ្កា ឡើងប្រាសាទ និងជិះទូកកម្សាន្តជុំវិញប្រាសាទជាដើម។ នៅរដូវប្រាំងមានការបាញ់កាំជ្រួញដែលមានមនុស្សរាប់មឺននាក់ទៅទស្សនា។ ចំណែកនៅរដូវរំហើយឬរដូវផ្ការីកភ្ញៀវទេសចរអាចកម្សាន្តគយគនផ្កាសាគុរ៉ា និងផ្កាដទៃទៀត។

*តម្លៃសំបុត្រចូលទស្សនាប្រាសាទ: 

មនុស្សពេញវ័យ (១៨ឆ្នាំឡើង) ១០០០យ៉េន

ក្មេង(ត្រឹមវិទ្យាល័យ) ៣០០យ៉េន

សំរាប់ ភ្ញៀវមកជាក្រុមចាប់ពី៣០នាក់ឡើងទៅ

មនុស្សពេញវ័យ (១៨ឆ្នាំឡើង) ៨០០យ៉េន

ក្មេង(ត្រឹមវិទ្យាល័យ) ២៤០យ៉េន។

*តម្លៃសំបុត្រធម្មតាចូលទស្សនាប្រាសាទនិងសួនកុគោ: 

មនុស្សពេញវ័យ (១៨ឆ្នាំឡើង) ១០៤០យ៉េន

ក្មេង(ត្រឹមវិទ្យាល័យ) ៣៦០យ៉េន។

*ម៉ោងបើកចូលទស្សនា ម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច។ សំរាប់ខែមេសាថ្ងៃទី២៧ដល់ខែសីហាថ្ងៃទី៣១ ចាប់បើកពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច។

*សំរាកនៅខែវិច្ឆិកាថ្ងៃទី២៩ដល់ទី៣០។

 

ប្រាសាទហ៊ីមេជីស្ថិតនៅក្រុងហ៊ីមេជីសង្កាត់ហុនជោលេខ៦៨ក្បែរស្ថានីយ៍រថភ្លើងហ៊ីមេជីក្នុងប្រទេសជប៉ុន។ ដើរពីស្ថានីយ៍រថភ្លើងហ៊ីមេជីដល់ប្រាសាទចំណាយពេល២០នាទី។ ប្រាសាទនេះសាងសង់ឡើងក្នុងឆ្នាំ១៣៣៣ហើយជួលជុលជាលើកចុងក្រោយនៅឆ្នាំ២០០៩។ ឈ្មោះហ៊ីមេជីនេះ តាមតំណាលមានព្រះមួយអង្គនៅសមុទ្រជាព្រះដែលមានកំហឹងឆេវឆាវ អោយតែមានទូកចេញតាមសមុទ្រនឹងត្រូវលិចខ្ទិចខ្ទីបក់ទៅកួចផ្តុំក្លាយជាទួលភ្នំ ហើយក្នុងនោះក៏មានដង្កូវនាង(ហ៊ីមេកុ)ក៏បានបក់ហូរគរក្លាយជាទួលមួយដែលគេហៅថាហ៊ីមេ។ ពេលបុណ្យជាតិម្តងៗ ប្រជាជនជប៉ុនចូលចិត្តស្លៀកសំលៀកបំពាក់ប្រពៃណីសំរាប់ទៅកម្សាន្តនៅទីនោះ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
  • ថ្ងៃនេះ 96
  • ម្សិលមិញ 741
  • ចំនួនសរុប 293851
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ