តម្លៃ.net សូមស្វាគមន៍!

ឡើងភ្នំហ្វូជី(Fuj)ដូចឡើងទៅកាន់ឋានសួគ៌ដ៏ស្រស់ស្អាត

ភ្នំហ្វូជី(Fuj)បេតិកភ័ណ្ឌវប្បធម៍ពិភពលោករបស់ជប៉ុនដែលល្បីរន្ទស្រស់ស្អាតគ្រប់៤រដូវ។ ភ្នំនេះជារមណីយដ្ឋានទេសចរដ៏មានប្រជាប្រិយភាព។ ពេលវេលាដែលឡើងភ្នំនេះល្អបំផុតគឺចាប់ពីខែកក្កដាដល់ខែកញ្ញា(ដោយសារនៅរដូវរងាត្រជាក់ខ្លះមានព្រិលច្រើនមិនអាចឡើងបាន)។

ជាទូទៅអ្នកឡើងចាប់ឡើងភ្នំនៅពេលរសៀលហើយទៅដល់កំពូលពេលទាបភ្លឺដើម្បីមើលនិងផ្តិតយករូបភាពនៃថ្ងៃរះនិងពពកដែលនៅក្រោមកំពូលភ្នំដ៏ស្រស់ស្អាតប្រៀបបីដូចទៅដល់ឋានសួគ៌ដែលនៅលើពពក។

អ្នកទេសចរអាចធ្វើដំណើរទៅភ្នំហ្វូជី(Fuj)ដោយជិះរថភ្លើង រថយន្តក្រុង រថយន្តទេសចរណ៍ ឬរថយន្តផ្ទាល់ខ្លួនបាន។

សំរាប់ពត៌មានលំអិតសូមចូលទៅមើលhttp://www.fujisan-climb.jp/useful/access.html

ភ្នំហ្វូជី(Fuj)ស្ថិតនៅតំបន់ភ្នំហ្វូជី(Fuj)ត្រូវបានបញ្ជូលជាបេតិកភ័ណ្ឌវប្បធម៍ពិភពលោកនៅឆ្នាំ២០១៣។ ភ្នំនេះស្ថិតក្នុងខេត្តស៊ីសឺអូកាក្នុងប្រទេសជប៉ុន។ ភ្នំហ្វូជី(Fuj)មានកម្ពស់៣៧៧៦ម៉ែត ជាភ្នំភ្លើងចាស់ដែលធ្លាប់ផ្ទុះឆ្នាំ១៧០៧ខែ១២ថ្ងៃ១៦។ មុនឡើងភ្នំគួរមាន ម៉ាស់ ឈើច្រត់ ទឹក សំលៀកបំពាក់និងស្បែកជើងសំរាប់ឡើងភ្នំ អុកស៊ីសែន សំលៀកបំពាក់ការពារភាពរងាជាដើម។ ការឡើងភ្នំមានជាដំណាក់ៗគឺ ដំណាក់富士スバルライン五合目ខ្សែទី៥កម្ពស់២៣០០ម៉ែត 六合目ខ្សែទី៦កម្ពស់២៤០០ម៉ែត 七合目ខ្សែទី៧កម្ពស់៣០០០ម៉ែត 八合目ខ្សែទី៨កម្ពស់៣៤០០ម៉ែត 九合目ខ្សែទី៩កម្ពស់៣៦០០ម៉ែតនិង កំពូលកម្ពស់៣៧៧៦ម៉ែត ហើយការធ្វើដំណើរឡើងមានរយះពេលប្រហែល៦ម៉ោងប៉ុន្តែអ្នកឡើងត្រូវចំណាយពេលសំរាកហេតុដូច្នេះពេលវេលាអាចលើសពី៦ម៉ោង។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 111
  • ម្សិលមិញ 198
  • ចំនួនសរុប 270116
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ